ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សមិទ្ធផលថ្ងៃនេះ ចេះតែវិវត្តន៍ទៅមុខ និងបន្តរីកចម្រើន គឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា
Wed,20 January 2021 (Time 04:08 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 113នាក់)

ទស្សនៈឯកឧត្តម ហ៊ុន ម៉ាណែត « សមិទ្ធផលថ្ងៃនេះ ចេះតែវិវត្តន៍ទៅមុខ និងបន្តរីកចម្រើន គឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា»ការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ការទ្រទ្រង់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត គឺអាស្រ័យលើការ អភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញសម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស ដែលមានការអភិវឌ្ឍឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម។ កម្ពុជា កំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនឡើងជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ ផ្នែកមួយទៀតនៃការអភិវឌ្ឍធនធានមនុស្ស គឺការធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ដែលកត្តាទាំងពីរនេះ ត្រូវបំពេញឱ្យគ្នាទៅវិញទៅមក។ លោកបន្ដថា សុខភាពគឺជាទ្រព្យធន ដ៏មានតម្លៃមិនអាចខ្វះបាន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដូច្នេះការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាព ដល់វិស័យសុខាភិបាល នេះជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ ទាំងក្នុងពេលបច្ចុប្បន្នចំពោះមុខ និងអនាគតរយៈពេលវែងខាងមុខ។ កាលណាប្រជាជនមានសុខភាពល្អមាំមួន ប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញ ក្នុងគ្រប់សកម្មភាពសង្គម ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ និងមានលទ្ធភាពបញ្ជូនកូនចៅទៅសាលារៀន ឱ្យទទួលបានចំណេះដឹង ក្លាយជាធនធានមនុស្ស មានសមត្ថភាពជំនាញពិតប្រាកដ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ៕ #ដកស្រង់ពីផេកផ្លូវការ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP #សម្រួលផ្សាយដោយ លោក គង់ សុខហេង

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ