ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្ដេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុមានតម្លៃជាង ៣០០លានដុល្លារអាម៉េរិក ដែលកើតចេញពីការវិនិយោគផ្ទាល់របស់កម្ពុជា
Thu,02 December 2021 (Time 04:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 133នាក់)

ខេត្តព្រះសីហនុ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ សម្ដែងនូវមោទកភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុង ខេត្តព្រះសីហនុមានតម្លៃជាង ៣០០លានដុល្លារអាម៉េរិក ដែលកើតចេញពីការវិនិយោគផ្ទាល់របស់កម្ពុជាខ្លួនឯង។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២កន្លែង នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងពិតជាមានមោទនភាព ដែលយើងបានកសាងនូវសមិទ្ធផលនេះឡើង ហើយជាលើកដំបូងដែលយើងប្រើការវិនិយោគផ្ទាល់រហូតដល់ជាង៣០០លារដុល្លារសហរដ្ឋអាមេរិកនៅក្នុងទីក្រុងមួយនេះ។

សម្តេចតេជោថ្លែងថា ក្នុងចក្ខុវិស័យកសាងផ្លូវនេះ មិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌ ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនីយកម្ម និងភាពធន់មាំទាក់ទងអាកាសធាតុ និងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុកភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះប្រសិនបើយើងមិនយកការសម្រេចចិត្តដាក់ទុនមួយ ហើយធានាឱ្យបានរយៈពេល ២០ ឬ៣០ឆ្នាំ ក្រោយនោះ គឺយើងធ្វើមិនចប់នោះទេ។ ដូច្នេះហើយបានជាយើងមានតម្រូវការដាក់ទុនធំ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុរបស់យើងនេះ ដែលយើងចង់កសាងខេត្តមួយនេះទៅជាខេត្តពហុបំណង ដែលវានឹងទៅជាខេត្តនាំមុខដោយការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ថ្ងៃនេះខេត្តព្រះសីហនុ បានប្រែប្រួលមុខមាត់យ៉ាងធំ ដែលមាអគារកម្ពស់រាប់សិបជាន់បានកើតយ៉ាងច្រើននៅក្នុងទីក្រុមួយនេះ វាសក្ដិសមជាមួយនឹងការដែលយើងត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធឱ្យបានរឹងមាំ។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «នេះគឺជាការវិនិយោគខ្នាតធំមួយ ហើយយើងក៏មានគម្រោងវិនិយោគទីកន្លែងដទៃទៀត ដែលឥឡូវយើងកំពុងតែដាក់ទុនវិនិយោគនៅក្នុងខេត្តសៀមរាប»។ «ប៉ុន្តែដូចដែលខ្ញុំបាននិយាយកាលពីពេលមុន គម្រោងវិនិយោគរបស់យើងត្រូវបានអាក់ខាន ដោយការរំខានរបស់កូវីដ-១៩ ដែលមកដល់ពេលនេះយើងបានចំណាយប្រាក់សន្សំរបស់យើង ប្រមាណជា ២ ៥០០ លានដុល្លារអាម៉េរិក ដើម្បីយកទៅសង្គ្រោះប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីដ។ ប្រសិនបើមិនមានកូវីដ-១៩ទេ យើងមានសមត្ថភាព មកដល់ពេលនេះ ខ្ញុំប៉ាន់ស្មានថា ប្រាក់សន្សំរបស់យើងមិនតិចជាង ៥ ០០០ លានដុល្លារទេ ប៉ុន្តែកូវីដមិនត្រឹមតែកាត់បន្ថយប្រាក់សន្សំរបស់យើងកើនឡើងទេ តែធ្វើឱ្យប្រាក់សន្សំរបស់យើងមានការធ្លាក់ចុះទៅវិញ។ តែយើងសង្ឃឹមថា បន្ទាប់ពីការបើកប្រទេសឡើងវិញនេះ ចំណូលជាតិឃើញថាមានការកើនឡើងយ៉ាងច្បាស់»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរបានឱ្យដឹងថា ការកសាងផ្លូវចំនួន ៣៧ ខ្សែ ក្នុងខេត្តព្រះសីហនុ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្មគមនាគមន៍ ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ នៃខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកម្ពស់សោភ័ណភាពរបស់ខេត្ត។

ការស្ថាបនាផ្លូវនេះ បានរួមចំណែកដ៏ធំធេងនៅក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងផែនការរៀបចំនៃខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍជាតិប្រកបទៅដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភាកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាត និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី០ ១ ខែមេសា ឆ្នាំ២០២១ មានប្រវែងសរុប ៨៤គីឡូម៉ែត្រ សាងសង់ដោយអង្គភាព និងក្រុមហ៊ុនចំនួន ៨ និងបែងចែកចេញជាបីប្រភេទ រួមមាន មហាវិថីចំនួន៣ខ្សែ ប្រវែង២០,៨គីឡូម៉ែត្រ វិថីចំនួន ១៥ខ្សែប្រវែង ៥០,៣ គីឡូម៉ែត្រ និងអនុវិថី១៩ ខ្សែប្រវែង ១២,៨ គីឡូម៉ែត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ