ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម គីម រឹទ្ធី អញ្ជើញអមដំណើរ ក្រុមការងារក្រសួងសុខាភិបាល ចុះសំណេះសំណាល និងសួរសុខទុក្ខ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តភូមិ នៅមណ្ឌលសុខភាព ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល
Fri,22 January 2021 (Time 06:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 108នាក់)

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម គីម រឹទ្ធី អភិបាលរង ខេត្តកណ្តាល បានអញ្ជើញអមដំណើរ ក្រុមការងារក្រសួងសុខាភិបាល ចុះសំណេះសំណាល និងសួរសុខទុក្ខ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តភូមិ នៅមណ្ឌលសុខភាព ព្រែកអំបិល ស្រុក ស្អាងខេត្តកណ្តាល។ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ។
លោកជំទាវរដ្ឋលេខាធិការក្រសួង សុខាភិបាល បានថ្លែងនូវការកោតសរសេីរដល់ក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យនិងមណ្ឌលសុខភាពទាំងអស់ដែលតែងតែគោរពក្រមសីលធ៌មវិជ្ជាជីវ:ពេទ្យបានល្អ យកចិត្តទុកដាក់ជួយសង្រ្គោះអ្នកជំងឺទាន់ពេលវេលា។ពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អនាពេលកន្លមកនេះ។
លោកជំទាវ បន្តថា បើទោះបីជាកន្លមកនេះវិធានការក្នុងការទប់ស្កាត់បានល្អប្រសើរក៏ដោយ ក៏យើងមិនត្រូវភ្លេចនូវការវាយលុកសារជាថ្មីពីជំងឺកូវីដ-១៩ឡើយ។
ឱកាសនោះដែរ លោកជំទាវ ឱ វណ្ណឌីន បានគួសបញ្ជាក់បន្ថែមថាក្រៅពីបញ្ហា បង្ការ និង ទប់ស្កាត់ ជំងឺកូវីដ១៩ លោកជំទាវក៏បាន ជំរុញលើកទឹក ចិត្តឱ្យមានការទុកដាក់ចំណីអាហារ ឱ្យបានត្រឹមត្រូវ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីគេចផុតពីជំងឺផ្សេងៗដែលបង្កដោយចំណីអាហារ មិនមានអនាម័យ និងទុកដាក់មិនត្រឹមត្រូវផងដែរ។ #ដកស្រង់ពីផេកផ្លូវការ រដ្ឋបាលខេត្តកណ្តាល #សម្រួលការផ្សាយដោយ លោក គង់ សុខហេង

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ