ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិភាក្សាកែសម្រួលលើលក្ខណសម្បត្តិមួយចំនួន នៃគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព
Fri,08 January 2021 (Time 06:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 105នាក់)

រាឃធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិភាក្សាកែសម្រួលលើលក្ខណសម្បត្តិមួយចំនួន នៃគោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្រិតចេញជា គោលនយោបាយនេះ គឺដោយសារមានសំណូមពរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះការងារនេះត្រូវតែ ធ្វើឡើងជាសមូហភាព ដោយមានស្ថាប័នទាំងអស់ចូលរួម ដើម្បីបាញ់ឆ្ពោះទៅមូលដ្ឋាន ។

សម្ដេចបន្តថា ពេលនេះយើងសរសេរគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយការថែមសង្កាត់នេះ គឺដោយសារបណ្ដាក្រុងតាមខេត្តក៏មានសង្កាត់ដែរ ម្យ៉ាងនៅរាជធានីភ្នំពេញក៏មានសង្កាត់ដូចគ្នាដែរ។ សម្ដេចបន្តថាគោលនយោបាយនេះ បានសរសេរច្បាស់ៗ គ្មានពាក្យបង្ការ លុបបំបាត់ ឬកាត់បន្ថយអ្វីទេ ។

សម្ដេចបានពន្យល់ទៀតថា ការដាក់ច្បាស់ៗនូវអ្វីដែលចង់បានក្នុងគោលនយោបាយនេះ គឺដើម្បីបញ្ចប់ភាពស្រពិចស្រពិល ដូច្នេះគោលនយោបាយកែសម្រួលនេះ បានកំណត់ឱ្យច្បាស់តែម្ដង ដូចជាពាក្យគ្មានបទល្មើសគ្រប់ប្រភេទ ជាពិសេស សកម្មភាពលួច ឆក់ ប្លន់ ឬ គ្មានបទល្មើសគ្រឿងញៀនជាដើម ដោយមានផ្នែកបន្ទាប់ពន្យល់យ៉ាងលម្អិត។

យោងតាមសេចក្ដីព្រាង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិ៨យ៉ាង ដូចខាងក្រោម៖១. គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។ ២. គ្មានបទល្មើសគ្រឿងញៀន។ ៣. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។ ៤. មានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ។ ៥. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។ ៦. ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ៧. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព និង ៨. គ្មានគ្រោះថ្នាក់ចរាចរណ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ