ប្រជាពលរដ្ឋក្រីក្រចំនួន ៩០ គ្រួសារ នៅឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ពីឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវទេព រង្ស៊ី ខៀវ កាញារីទ្ធ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩ ។លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌ មាន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានចុះចែកអំណោយជូនគ្រួសារក្រីក្រ ក្នុងឃុំពង្រចំនួន៤២គ្រួសារ និង ឃុំ មហាលាភចំនួន៤៨គ្រួសារ ដែលនេះ គឺ ជាការចូលរួមចំណែកជួយដោះស្រាយការខ្វះខាតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងស្ថានភាព ជំងឺកូវីដ១៩ ។ក្នុងពិធីចែកអំណោយមនុស្សធម៌នេះ លោកជំទាវ ទេព រង្ស៊ី បានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩ ដោយអប់រំប្រជាពល រដ្ឋឱ្យបង្កើនការធ្វើអនាម័យជាប្រចាំ ពាក់ម៉ាស់នៅពេលចេញក្រៅ លាងដៃជាមួយសាប៊ូឬជែល កាត់បន្ថយការជួបជុំមិនចាំ បាច់ ហើយបើមានករណីសង្ស័យណា មួយ សូមទៅពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាល ។ លោកជំទាវ បានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវឃ្លាំមើលជាប់ជាប្រចាំចំពោះបញ្ហាពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ ដើម្បីទប់ស្កា ត់បានទាន់ពេលវេលា ជៀសវាងការចម្លងក្នុងគ្រួសារ និងរីករាលដាលចូលក្នុងសហគមន៍ ។លោក ឃឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានមាន ប្រសាសន៍ថា ឯកឧត្តមខៀវកាញារីទ្ធនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ព័ត៌មាន ដែលជាក្រុមការងាររាជរដ្ឋាភិ បាលចុះជួយមូលដ្ឋាន ស្រុកកោះសូទិននេះ ជានិច្ចកាលតែងតែបានយកចិត្តទុក ដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយបានផ្តល់អំណោយមនុស្សធម៌ជា បន្តបន្ទាប់ រួមទាំងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនទៀតនៅតំបន់នេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ លោកបន្តថា ប្រជាពលរដ្ឋពិតជាមានសេចក្តីសប្បាយ រីករាយ នៅពេលដែលពួកគាត់ជួបបញ្ហាខ្វះខាតតែងតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ រស់នៅក្នុងទុក្ខលំបាកនោះឡើយ ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩នេះតែម្ដង ។ លោកជំទាវមានប្រសាសន៍ថា « ជាការពិតណាស់នៅដែលប្រជាពលរដ្ឋទទួលបាននូវអំណោយគឺតែងតែមានការត្រេកអរ មូលហេតុដោយ សារថាបច្ចុប្បន្នគាត់កំពុងតែជួបការខ្វះ ខាតដោយបញ្ហាជំងឺកូវីដ-១៩ កម្លាំងពល កម្មទាំងអស់ត្រូវផ្អាកនិងអត់ការងារធ្វើមួយចំនួន ចឹងហើយជួបនូវផលវិបាកខ្វះខាត ដោយនៅពេលដែលទទួលបានអំណោយពីលោកជំទាវនិងថ្នាក់ដឹកនាំទាំងអស់ គឺគាត់នឹងបានធូរស្រាលនូវទុក្ខលំបាករបស់ខ្លួនបានមួយកម្រិត » ។លោកស្រីជៀប ស្រ៊ាន ជាប្រជាពលរដ្ឋ រស់នៅក្នុងឃុំពង្រ ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅ ពេលដែលទទួលបានអំណោយទាំងនេះ ដោយសារបច្ចុប្បន្នគាត់មានភាពលំបាកក្នុងការប្រកបរបរចិញ្ចឹមជីវិតពីការគំរាម កំហែងពីជំងឺកូវីដ-១៩ ។« ខ្ញុំមានអារម្មណ៍រំភើបដោយសារទទួលបានអំណោយរបស់លោកជំទាវ ខ្ញុំអរណាស់ ដោយសារបច្ចុប្បន្នខ្ញុំមានជីវភាពខ្សត់ខ្សោយណាស់ ខ្ញុំសូមអរគុណគាត់ ហើយជូនពរឯកឧត្តមនិងលោកជំទាវរីកចម្រើននិងសុខ សប្បាយ » ។សូមបញ្ជាក់ថា អំណោយចែកជូនប្រជា ពលរដ្ឋទាំង៩០គ្រួសារនេះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹក ត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូ ក្រាម អំបិល១គីឡូក្រាម សាប៊ូម្សៅ ១ កញ្ចប់ ក្រមា១ មុង១ ភួយ១ ថ្នាំដុសធ្មេញ ៦ប្រអប់ និងថវិកាចំនួន៤០០០០រៀល ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ