ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីភាព ក្នុងវគ្គផ្សព្វផ្សាយខ្លឹមសារ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញាត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ
Wed,17 February 2021 (Time 06:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 64នាក់)

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីភាព ក្នុងវគ្គផ្សព្វផ្សាយខ្លឹមសារ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញាត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ
នៅសាលាខេត្តកណ្ដាល។ ដោយមានការចូលរួមពី លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មន្ត្រីពាក់ព័ន្ធ អាជ្ញាធរ ក្រុង-ស្រុក និងម្ចាស់អាជីវកម្មប្រេងឥន្ធនៈជាង ២០០នាក់ទៀត។
ក្នុងវគ្គផ្សព្វផ្សាយខ្លឹមសារ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញាត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ខ្លឹមសារនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញាត្តិពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ គឺជាប្រធានបទដែលមានសារៈសំខាន់មួយ ក្នុងការជម្រុញនិង ធានាឱ្យមានការប្រកួតប្រជែងអាជីវកម្មប្រកបដោយសមធម៌ ស្របពេលដែលវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា បានដើរតួនាទីជាចម្បងក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្នកិច្ចជាតិ រាប់ចាប់ពីវិស័យកសិកម្ម កម្មន្តសាល ពាណិជ្ជកម្ម និងបរិស្ថាន ហើយប្រាកដណាស់ថាវិស័យប្រេងឥន្ធនៈមានឥទ្ធិពល ដល់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់នូវខ្លឹមសារសំខាន់ៗ ដែលវាគ្មិនបានធ្វើបទបង្ហាញជូន ហើយត្រូវគោរពនិងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិនានា ដែលបានផ្សព្វផ្សាយក្នុងវគ្គនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាផលប្រយោជន៍ សង្គមជាតិយើងទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើឲ្យស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអង្គភាព នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ត្រូវបន្តខិតខំពង្រឹងការងាររបស់ខ្លួន ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា កុំឲ្យមានទំនិញមិនប្រក្រតី គ្មានគុណភាព មានការដាក់លក់លើទីផ្សាររបស់យើងជាខាច់ខាត។
លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វគ្គផ្សព្វផ្សាយលើការយល់ដឹងអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈថ្ងៃនេះ មានគោលបំណងបង្កើនសមត្ថភាពយល់ដឹង ដល់ភាគីពាក់ព័ន្ធឲ្យបានស៊ីជម្រៅពីការអនុវត្តច្បាប់ ដែលពាក់ព័ន្ធ ដើម្បីដំណើរការអាជីវកម្ម ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ឲ្យមានលក្ខណៈសមស្រប និងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា។
លោកបានបន្តថា វគ្គនេះគឺជាឱកាសមួយដ៏សំខាន់ ក្នុងការផ្លាស់ប្តូរមតិយោបល់ និងចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឲ្យភាគីពាក់ព័ន្ធអាចធ្វើការកែលម្អទាំងផ្នែកគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាការធ្វើអាជីវកម្ម ក្នុងការដាក់លក់ផលិតផល និងប្រេងឥន្ធនៈឲ្យកាន់តែមានភាពសុក្រឹត្យ និងជំរុញការប្រកួតប្រជែងស្មោះត្រង់ រវាងបណ្ដាអាជីវករ ដែលកំពុងធ្វើអាជីវកម្ម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ