ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ដីព្រៃរបស់រដ្ឋជាច្រើនហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំរាមអណ្តើក ឃុំគោកព្រេច ឃុំកំពែង នៃស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអ្នកមានលុយ មានអំណាច នាំគ្នាចូលទៅកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
Mon,01 March 2021 (Time 02:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 595នាក់)

ខេត្តតាកែវ៖ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំរាមអណ្តើក ឃុំគោកព្រេច ឃុំកំពែង នៃស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអ្នកមានលុយ មានអំណាច នាំគ្នាចូលទៅកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈអាជ្ញាធរមូលដ្ឋាន មិនអាចធ្វើការហាមឃាត់បាន។

តាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋក្នុងឃុំទាំង៣ នៃស្រុកគិរីវង់ ខេត្តតាកែវ  បានឱ្យដឹងថា ការទន្រ្ទានដីរបស់រដ្ឋនៅ ក្នុង ឃុំទាំង៣ នៃស្រុកគិរីវង់នេះ គឺមានមនុស្សរហូតដល់ ១៥នាក់ ដែលខ្លះមានតួនាទីជាមន្រ្តីសាលាខេត្តទៀតផង បានពាក់ព័ន្ធទៅនឹងការកាប់ទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់។

ដោយក្នុងឃុំរាមអណ្ដើក មានមនុស្សចំនួន៦នាក់ ទី១.ឈ្មោះ អ៊ូ សុធារឹទ្ធ រស់នៅភ្នំពេញទន្រ្ទានបានចំនួន២ហិចតាកន្លះ, ទី២.ឈ្មោះ ឃុត ប៊ុនធឿន ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃសាលាខេត្តតាកែវ ទន្រ្ទានបានចំនួន៧ហិចតា, ទី៣.ឈ្មោះ យុយ យីវ ទន្រ្ទានបាន៤ហិចតា, ទី៤.ឈ្មោះ យឹម ញ៉េន ទន្រ្ទានបាន១ហិចតាកន្លះ, ទី៥.ឈ្មោះ សាំង ឆុំ ទន្រ្ទានបាន៦ហិចតា និង ទី៦ឈ្មោះ នី សុគង់ ទន្រ្ទានបាន៩ហិចតា។

ចំណែក នៅឃុំគោកព្រេច មានមនុស្ស ចំនួន៤នាក់ ទី១.ឈ្មោះ ហេង រស់នៅភ្នំពេញ, ទី២.ជួប កំសាន រស់នៅភ្នំពេញ, ទី៣.ឈ្មោះ ឆែ វុត្ថា រស់នៅឃុំគោកព្រេច, ទី៤.ឈ្មោះ ញ៉ែត សុខា រស់នៅឃុំគោកព្រេច។

សម្រាប់ឃុំកំពែង អ្នកដែលទន្រ្ទានដីរដ្ឋមានចំនួន៥នាក់ ទី១.ឈ្មោះ កាន់ យឿន ទន្រ្ទាយកដីភ្នំបង្កូវ, ទី២.ឈ្មោះ ស្វាយ សារឹទ្ធ ទន្រ្ទានយកដីភ្នំជប់, ទី៣.ឈ្មោះ ឃុត សុផល មន្រ្តីសុរិយោដីខេត្តតាកែវ, ទី៤.ឈ្មោះ ភា មន្រ្តីប៉េអ៊ឹមស្រុកគីរីវង់ និងទី៥.ឈ្មោះ ម៉ឹង ទន ទន្រ្ទានដីភ្នំជប់ ដោយអ្នកទាំងនេះនៅមិនទាន់កំណត់ចំនួនដីបាននៅឡើយទេ។

ជុំវិញករណីខាងលើនេះ លោកស្រី កែវ សុផាត មេឃុំកំពែងបាននិយាយថា ដីទាំងនោះពិតជាដីរបស់រដ្ឋ តែអ្នកទន្រ្ទានបានដាំដំណាំជាយូរណាស់មកហើយ ហើយក៏មានអ្នកទន្រ្ទានថ្មីៗដែរ តែអាជ្ញាធរឃុំបានអប់រំជាច្រើនដងហើយនិងបានធ្វើរបាយការណ៍ជូនលោកអភិបាលស្រុក តែមកទល់ពេលនេះលោកស្រីមិនបានទទួលផែនការណាមួយពីលោកអភិបាលស្រុកគីរីវង់ ឡើយ។

សម្រាប់ លោក ឈិន ប៉ន មេឃុំគោកព្រេចវិញ បានថ្លែងថា ពិតជាមានអ្នកយកគ្រឿងចក្រមកឈូសឆាយដីរបស់រដ្ឋពិតមែន ដោយលោកបានឲ្យ កម្លាំងរដ្ឋបាលព្រៃឈើឃុំគោកព្រេចចុះទៅចាប់ ស្រាប់តែមកទល់ពេលនេះក្រុមអ្នកឈូសឆាយបានដាំដំណាំលើដីរបស់រដ្ឋរួចរាល់ហើយ។ លោកមេឃុំបន្តថា ការផ្អើលឈូសឆាយដីរដ្ឋនៅក្នុងឃុំរបស់លោក គឺទើបតែរយៈពេល១ខែនេះទេ។

ចំណែកលោក ប៉ែន ថុល មេឃុំរាមអណ្ដើក វិញ បានថ្លែងថា នៅក្នុងឃុំរបស់លោក គឺមានពលរដ្ឋអាស្រ័យផលជាយូរណាស់មកហើយ ដោយមានទាំងដំណាំថែមទៀតតែដីនោះគឺជាដីរបស់រដ្ឋ។

ដោយអង្គភាពយើងពុំទាន់ អាចស្វែងរកការបកស្រាយណាមួយ ពីភាគីពាក់ព័ន្ធផ្សេងៗនោះទេ៕ទំនាន់ទំនងៈ 012 400 462

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ