ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា ទោះបីជាកម្ពុជាទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ តែគំរាមកំហែងនៅតែមានកម្រិតខ្ពស់ ទាមទារឲ្យប្រជាជន អនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានម៉ឺងម៉ាត់
Tue,30 March 2021 (Time 04:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 61នាក់)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ តែគំរាមកំហែងនៅតែមានកម្រិតខ្ពស់ ទាមទារឲ្យប្រជាជនអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានម៉ឺងម៉ាត់។
តាមរយៈបណ្តាញទំនាក់ទំងសង្គមហ្វេសប៊ុក សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា បើទោះជាកម្ពុជា បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ហើយបាននិងកំពុងចាក់ជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ក៏ការគំរាមកំហែងនៅតែមានកម្រិតខ្ពស់ ដោយហេតុថា ព្រឹត្តិការណ៍២០កុម្ភៈ មិនទាន់បានបិទបញ្ចប់នៅឡើយ។
ជាមួយគ្នានោះ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវ ដល់ប្រជាជនទាំងអស់គ្នា បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។

សូមបញ្ជាក់ បើតាមប្រភពព័ត៌មានពី ទូរទស្សន៍ជាតិកម្ពុជា នារាត្រីថ្ងៃទី២៩ម្សិលមិញនេះ បានបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ