នាព្រឹកថ្ងៃ១២រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ លោក សាយ ម៉េងគីម សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងសហការី បានប្រគល់អំណោយជាទឹកបរិសុទ្ធចំនួន ២៥០កេស ផ្តល់ជូន ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត សម្រាប់ចាត់ចែង និងប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តលើកទី២ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី។លោក សាយ ម៉េងគីម បានឱ្យដឹងថា សម្រាប់ទឹកបរិសុទ្ធដែលផ្តល់ជូន ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត គឺជាការចូលរួមចំណែកពីលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកអចិន្រ្តៃយ៍ រួមទាំងសហការី ក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រីប្រធានក្រុមការងារចុះជួយសង្កាត់ទាំងបួននៃក្រុងសែនមនោរម្យសម្រាប់ជួយដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត សរុបថវិកាអស់ចំនួន ៣លានរៀល។ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងសហការីទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារផ្សេងៗដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ឯកឧត្តម បញ្ជាក់ថា សម្ភារទាំងអស់នេះ នឹងជួយដោះស្រាយមួយចំណែក ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ