ខេត្តស្វាយរៀង៖ មណ្ឌលចត្តាឡីស័ក ឃុំត្រស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានដំណើរការទទួលពលករជាច្រើននាក់ ដែលវិលត្រឡប់មកពីក្រៅប្រទេសស្នាក់នៅនិងធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី១០ខែមីនាឆ្នាំ២០២១ ។ចំពោះអ្នកដែលបានវិល ត្រឡប់មកស្រុកកំណើតវិញហើយបានអនុវត្តចត្តាឡីស័កតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គិតត្រឹមថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ មាន ២៨ នាក់ និងបានបញ្ចប់ចត្តាឡីស័ក១២នាក់ នៅសល់១៦នាក់ ហើយកំពុងតែត្រៀមចូលធ្វើចត្តាឡី ស័ក១១នាក់ទៀតដែលសុទ្ធ តែមកពីប្រទេសថៃ។ដោយសារតែការកើតមានអ្នកជំងឺកូវីដ-១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាចកាលពីថ្មីៗនេះ និងផ្អែកតាមបទពិសោធន៍កន្លងមកឃើញថា ពលករមកពីក្រៅប្រទេសចូលក្នុងស្រុករមាស ហែកកន្លងមក ឯកឧត្តម សៅ សុខា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ និងអាជ្ញាធរស្រុករមាសហែក មានគម្រោងស្នើសុំគោលការណ៍ ដើម្បីដាក់បទបញ្ជាក្នុងបំណងទប់ស្កាត់ឲ្យបាននូវការឆ្លងចូលសហគមន៍ ដោយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ទៅ តម្រូវឲ្យអ្នកដែលធ្វើដំណើរចូលមកក្នុងមូលដ្ឋានស្រុករមាសហែកទាំងអស់ ទោះបីមកពីណាក៏ដោយ គឺត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត ព្រោះបើមិនដូច្នេះទេ គឺមិនអាចបញ្ចប់ការចម្លងតគ្នាបានឡើយ។ ម្យ៉ាងទៀត ការត្រូវតែធ្វើចត្តាឡីស័កជាដាច់ខាតនេះ ក៏ជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ព្រោះអាចទប់ស្កាត់បានទាំងការជួញដូរមនុស្ស ទាំងការចរាចរណ៍គ្រឿងញៀន។ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកនេះ ពេលធ្វើដំណើរតាមផ្លូវត្រូវតែពាក់ម៉ាសជាដាច់ខាត ហើយត្រូវតែចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់សម្តេចតេជោ និងវិធានអនាម័យនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំទើបឈ្នះកូវីដ-១៩បាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ