ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកឧកញ៉ា ស្រី ចាន់ថន អញ្ជើញចែកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល ចំនួនជាង២០០គ្រួសារ
Fri,30 April 2021 (Time 04:57 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)

ខេត្តកណ្តាល(ក្រុងតាខ្មៅ) ៖ នាព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ ២០២១នេះ លោកឧកញ៉ា ស្រី ចាន់ថន រួមទាំងអាជ្ញាធរក្រុងតាខ្មៅ អាជ្ញាធរសង្កាត់ និងក្រុមការងារ បានអញ្ជើញចែកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការបិទខ្ទប់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល ចំនួនជាង២០០គ្រួសារ។
លោកឧកញ៉ា មានប្រសាសន៍ថានៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។
លោកឧកញ៉ា បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អោយបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថាអំណោយដែលចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរួមមាន៖ ទឹកត្រីមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ, ត្រីងៀត១គីឡូ ,អង្ករ១០គីឡូ, ត្រីខ១០កំប៉ុង, និងមី២៥កញ្ចប់ និងបានឧបត្ថម្ភនូវ អាល់កុលចំនួន ០៦កានដល់សាលាសង្កាត់កំពង់សំណាញ់ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ