ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកជំទាវ ឱ វណ្ណឌីន នាំ ថេបប្លេត ១៤០គ្រឿង អំណោយសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនមន្ត្រីសុខាភិបាល ៤ខេត្ត
Wed,07 April 2021 (Time 05:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 184នាក់)

ខេត្តកំពង់ចាម ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បាននាំយកថេបប្លេត ចំនួន ១៤០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនមន្ត្រីសុខាភិបាលចំនួន ៤ ខេត្ត សម្រាប់សម្រួលក្នុងការងារចុះបញ្ជីឈ្មោះក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីត-១៩ ។ ក្នុងនោះខេត្តកំពង់ចាមទទួលបាន ៨០គ្រឿង , ខេត្តត្បូងឃ្មុំទទួលបាន ២៦ គ្រឿង , ខេត្តក្រចេះ ២៤ គ្រឿង នៅខេត្តមណ្ឌលគិរីទទួលបាន ១០ គ្រឿង ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលមានវត្តមានលោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត-១៩ លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោក វេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី ២ នេះ មន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងសរុប ចំនួន ៤៩.៨៧៦ ដូស សម្រាប់ចាក់ជូន ២៤.៩៣៨នាក់ ។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ នេះ យុទ្ធនាការលើកទី ២ ចាក់វ៉ាក់សាំងជុំទី១ បានចំនួន ១៨.១៨៣ នាក់ ស្មើនឹង ៧០%ហើយ នៅសល់ ៣០ % ទៀតកំពុងបន្តចាក់ នៅតាមទីកន្លែងទទួលចាក់វ៉ាក់សាំងចំនួន ២៩ ទីតាំង ទូទាំងខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ ឯក ឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈគំនិតផ្ដួចផ្ដើមរបស់ លោកជំទាវ ឱ វណ្ណឌីន ផ្ដល់ជាយោបល់ដល់ប្រមុខរាជរដ្ឋាភិបាល ។ម្យ៉ាងទៀតសម្ភារទាំងនេះ គឺជាឧបករណ៍ដ៏មានសារសំខាន់ សម្រាប់ប្រើប្រាស់ក្នុងការងាររបស់ក្រុមគ្រូពេទ្យ ដែលកំពុងបំរើការងារយ៉ាងមោះមុត នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋនាពេលនេះ។

លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងសុខាភិបាល លោក ជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីរាជការ បុគ្គលិកវិស័យសុខាភិបាលជួរមុខនៅទូទាំងប្រទេស ដែលបច្ចុប្បន្នកំពុងតែមមាញឹកនៅក្នុងការ ប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ ។ ទន្ទឹមនឹងនេះដែរ លោកជំទាវក៏បានសម្ដែងការអរគុណដល់ ឯកឧត្តម លោកជំទាវ- ដែលជាអភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ទាំង២៥ ដែលបានខិតខំទាំងថ្ងៃទាំងយប់ រួមគ្នាដើម្បីចាត់ចែងដោះស្រាយ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន បានយ៉ាងល្អប្រសើរ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការខិតខំខាងលើនេះ អ្វីដែលសំខាន់ទៀតនោះ គឺការចាក់វ៉ាក់សាំង ព្រោះវាជាឧបករណ៍មួយអាចជួយយើងបន្ថែមទៀត ធ្វើឱ្យសរីរាង្គរបស់យើងមានកងការពារគ្រប់គ្រាន់ សម្រាប់វាយបកទៅវិញនៅពេលដែលជំងឺកូវីដ-១៩ ចូលមកយាយី លើសរីរាង្គរបស់យើង និងមិនធ្វើឱ្យសរីរាង្គរបស់យើងមានជំងឺធ្ងន់ធ្ងរ កាត់បន្ថយបានការចូលទៅមន្ទីរពេទ្យ និងកាត់បន្ថយបានអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ