ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី ក្រុមហ៊ុន ម៉ាស័្ទរ និង ហ្រែ្វង ( ខេមបូឌា ) ខូអិលធីឌី ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងស្រុកអង្គស្នួល
Tue,11 May 2021 (Time 02:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 43នាក់)

ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត កម្លាំងមានសមត្ថកិច្ច និងអជ្ញាធរស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី បំរើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ ចំនួន ៨១នាក់ ក្នុងចំណោមកម្មករ៤៣៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអបអរសាទរ និងរីករាយបំផុត ចំពោះការជាសះស្បើយរបស់បងប្អូនកម្មករ កម្មការនីពេលនេះ ជាពិសេស ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ រហូតបានជាសះស្បើយ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ សូមមេត្តាអនុវត្តអោយបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដោយអនុវត្ត ៣ការពារ ៣កុំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយលាងដៃជាមួយសាប៊ូ អាកុល ឬជែលលាងដៃ និងរក្សាគម្លាតបុគ្គល ដើម្បីកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ។
ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា បើទោះបីពេលនេះ បងប្អូនកម្មករ កម្មការិនីបានជាសះស្បើយពីជំងឺនេះយ៉ាងណាក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនកម្មករ កម្មការិនី ទាំង ៨១នាក់ ដែលបានជាស្បះស្បើយពីកូវិដ-១៩ ក្នុងមួយនាក់ ទទួលបាន អង្ករ ១០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស់ ១ដំុ និងថវិកាចំនួន ៥ម៉ឺនរៀល ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ