ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចែកអាកុល ជែល និងម៉ាស់ ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩
Tue,11 May 2021 (Time 02:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 38នាក់)

ខេត្តកំពត ៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចែកអាកុល ជែល និងម៉ាស់ ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា សម្ភារ:រួមមានអាកុល ជែល ម៉ាស់ ដែលត្រូវបានផ្តល់ជូនរដ្ឋបាលក្រុង ស្រុក សម្រាប់យកទៅប្រើប្រាស់នៅសាលាក្រុង ស្រុក និងចែកជូនដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីចូលរួមការពារការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ឲ្យខាងតែបាននៃការឆ្លងជម្ងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្ត៣ការពារ ៣កុំ និងវិធានការណ៍របស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ។

អំណោយកាកបាទក្រហមដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺចែកជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ/សង្កាត់ រួមមាន÷

១.ក្នុងមួយក្រុងស្រុក ទទួលបានអាកុល០១កាន ស្មើនឹង៨កាន (២៤០លីត្រ) និងជែលក្នុងមួយក្រុងស្រុក ០១កេះ ស្មើនឹង០៨កេស (៤០០ដប)។

២.រដ្ឋបាលឃុំ សង្កាត់ ក្នុងមួយឃុំ ទទួលបានម៉ាស់ ១០ប្រអប់ សរុប ៩៣០ប្រអប់។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ