ខេត្តកណ្ដាល៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៤៥ តោន មី ៣០០០ កេសតូច ទឹកស៊ីអ៊ីវ ៣០០០ យួរ និងត្រីខ ៣០០០ កេស ប្រគល់ជូនដល់រដ្ឋបាលស្រុកអង្គស្នួល ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតក្នុងស្រុកអង្គស្នួល។នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះរៀបចំនូវសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល នៅស្រុកអង្គស្នួល។មានប្រសាសន៍ឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកអង្គស្នួល ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងកំពុងមានការខ្វះខាតនូវស្បៀងអាហារប្រចាំថ្ងៃ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋដែលកំពុងស្ថិតនៅតំបន់ក្រហម ដែលតម្រូវឱ្យអាជ្ញាធរស្រុក ខេត្ត ធ្វើការឧបត្ថម្ភនូវស្បៀងអាហារជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការចាំបាច់របស់ពួកគាត់ផងដែរ ធ្វើយ៉ាងណាមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ស្បៀងអាហារនោះឡើយ។សូមបញ្ជាក់ផងដែរថា ស្រុកអង្គស្នួលគឺជាស្រុកមួយដែលត្រូវបានរដ្ឋបាលខេត្តកណ្ដាល បានសម្រេចកំណត់នៅតំបន់ក្រហម ចំនួន ៤ភូមិ តំបន់លឿងទុំចំនួន ៣ភូមិ ស្ថិតនៅឃុំបែកចាន និងតំបន់លឿងចំនួន ១ភូមិ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ទូទាំងស្រុកអង្គស្នួលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ៣៥៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៦នាក់ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កចំនួន ២៦៦នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៤.៧៦១នាក់។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ