ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩ ក្នុងឃុំព្រែកគយ ស្រុកស្អាង ចំនួន២៣៧គ្រួសារ ទទួលបានស្បៀងអាហារពី ឯកឧត្ដម ប្រាក់ សុខុន
Thu,13 May 2021 (Time 04:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 65នាក់)

ខេត្តកណ្តាល (ស្រុកស្អាង) ៖ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរាលបដាល នៃជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទូកដាក់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ទន្ទឹមនឹងនោះប្រជាពលរដ្ឋមួយចំនួន ក៏ទទួលរងនូវការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាង បាននាំយកស្បៀងអាហារ របស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩ ក្នុងឃុំព្រែកគយ ចំនួន២៣៧គ្រួសារ នៅសាលាស្រុកស្អាង។
លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានមានប្រសាសន៍ថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ហើយផ្សារមួយចំនួនត្រូវបានបិទ រោងចក្រសហគ្រាសមួយចំនួន ត្រូវបានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ការប្រកបមុខរបបមួយចំនួនក៏ត្រូវបាន ផ្អាកជាបណ្ដោះអាសន្នផងដែរ ដែលកត្តាទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាង ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ជាដើម ដែលតម្រូវឱ្យរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយអនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ ឬខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនៅមូលដ្ឋានឡើយ។
ក្នុងឱកាសប្រគល់ស្បៀងអាហារនេះដែរ លោកអភិបាលស្រុកស្អាង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ឡើយ ពីព្រោះវាជាបញ្ហាប្រឈមរួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសសេសស្រុកស្អាងយើងនេះ ដោយត្រូវអនុវត្តអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឱ្យបាននាពេលខាងមុខ។
ស្បៀងអាហារដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ២៣៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ មី ១កេស និងត្រីខ ១យួរ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ