ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីលោកស្រី នាវ រួត ម្ចាស់គម្រោងសំណង់ផ្ទះល្វែងបៃតងសែនសុខ ដើម្បីជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋខ្វះខាត
Thu,13 May 2021 (Time 04:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 23នាក់)

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុងពេលដែលនៃការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩ ក្នុងខេត្តកណ្ដាល ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា អំណោយដែលបានមកពីសប្បុរសជននានា កន្លងមក ក៏ដូចជាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនូវផលប៉ះពាល់ពីជំងឺកូវិដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។
ឆ្លៀតឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់លោកស្រី នាវ រួត ដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។
សូមបញ្ជាក់ថា អំណោយដែលលោកស្រី ម្ចាស់គម្រោងសំណង់ផ្ទះល្វែងបៃតងសែនសុខ បានប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល នាពេលនេះ រួមមាន អង្ករ ចំនួន ២តោន ត្រីខ ១០កេសធំ និងមី ចំនួន ១០កេសធំ ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ