ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០២ ឧសភា ២០២១នេះ ឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល និងឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាក្រុមប្រឹក្សាភិបាលនៃសារព័ត៌មាន ខេមអាស៊ា ញូវ (CAM ASIA NEWS) បានអញ្ជើញចុះចែកអំណោយដល់គ្រួសារក្រីក្រខ្វះខាតក្នុងភូមិព្រែករាំង១ ភូមិក្របៅ ភូមិអាចម៍កុក ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រមាណជាង ២០០គ្រួសារ ។ក្នុងឱកាសនោះ ឯកឧត្តម ចាប វន្នី និងឯកឧត្តម លី វិចិត្រ បានមានប្រសាន៍ថានៅក្នុងគ្រាដ៏លំបាកនេះគឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នាកុំធ្វើដំណើរទៅណាបើគ្មានការចាំបាច់ ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។ឯកឧត្តម បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អោយបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។សូមបញ្ជាក់ថា៖អំណោយដែលចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរួមមាន៖ ទឹកត្រី២ដប, ទឹកស៊ីអ៉ីវ២ដប ,អង្ករ១០គីឡូ, ត្រីខ ០៤កំប៉ុង, មី ១០កញ្ចប់, ពងទា ១០គ្រាប់ និងម៉ាសចំនួន ១០បន្ទះ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ