ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រជាពលរដ្ឋចំនួន ៤ ភូមិ ស្ថិតក្នុងតំបន់ក្រហម ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ចំនួន៣៧៥៦គ្រួសារ ទទួលស្បៀង អាហារពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
Mon,03 May 2021 (Time 04:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 70នាក់)

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកនូវស្បៀង របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋ ចំនួន៣៧៥៦គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ចំនួន ៤ភូមិក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ភូមិចំនួន ៤ ក្នុងឃុំបែកចាន ដោយមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចដាក់ភូមិចំនួន ៤ នេះជាតំបន់ក្រហម និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម បន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ហើយសម្ដេចតេជោ បានណែនាំដល់មន្ត្រីនៅតាមមូលដ្ឋាន ត្រូវចុះជួយប្រជាពលរដ្ឋជាប្រចាំ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារដាច់ស្បៀងឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង៤ភូមិ សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។
ជាងនេះទៀត សូមបងប្អូនរួមគ្នាអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារុ ៣កុំ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឱ្យបាននាពេលខាងមុខ។
សូមបញ្ជាក់ផងដែរថា ភូមិអណ្ដូង ភូមិស្វាយជ្រុំ ភូមិពងទឹក និងភូមិត្នោតម្ពើ ក្នុងឃុំបែកចាន ត្រូវបានរដ្ឋបាលខេត្តកណ្ដាល សម្រេចកំណត់ជាតំបន់ក្រហម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ស្បៀងដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣៧៥៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងម៉ាស់ ១ដុំ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ