ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរខេត្តកណ្ដាលគ្រោងបង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយកន្លែងបន្ថែមទៀត នៅវិទ្យាល័យវឌ្ឍនៈឈូងលាភ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល
Tue,04 May 2021 (Time 06:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 81នាក់)

ខេត្តកណ្ដាល៖ បន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល រដ្ឋបាលខេត្តកណ្ដាលគ្រោងបង្កើតកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយបន្ថែមទៀតនៅវិទ្យាល័យវឌ្ឍនៈឈូងលាភ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវិទ្យាល័យវឌ្ឍនៈឈូងលាភ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកណ្ដាលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៧៣នាក់ ដែលតួលេខនេះនៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ថ្មីបន្ថែមទៀត នៅវិទ្យាល័យវឌ្ឍនៈឈូងលាភ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំទីកន្លែងនេះ ឱ្យបានសាកសមជាកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ ត្រូវមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងរៀបចំទីនេះឱ្យមានផាសុខភាព។ ត្រូវរៀបចំកងកម្លាំងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ២៤ ម៉ោងលើ ២៤ ម៉ោង។ មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យជំនាញ និងសម្ភារៈសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ផង។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ