ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សប្បុសជននានា នៅតែបន្តឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តកណ្ដាល
Wed,05 May 2021 (Time 05:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 72នាក់)

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយពីសប្បុរសជននានា ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា អំណោយដែលបានមកពីសប្បុរសជននានា កន្លងមក ក៏ដូចជាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនៅផលប៉ះពាល់ពីជំងឺកូវិដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្តកណ្តាល។
ឆ្លៀតឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់លោកឧកញ៉ាលោក លោកស្រី ដែលជាសប្បុរសជន ដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។
សូមបញ្ជាក់ថា៖ អំណោយដែលរដ្ឋបាលខេត្តកណ្ដាល ទទួលបានពីសប្បុរសជនទី១ រួមមាន៖ លោក ឈាង បូនី និងភរិយា លោកស្រី ច័ន្ទ គឹមទី រួមមាន អង្ករ ចំនួន ៣តោន ត្រីខ ចំនួន ៣កេស ទឹកស៉ីអ៉ីវ ចំនួន ១០០យួរ ទឹកត្រី ចំនួន ១០០យួរ មី ចំនួន ១០០កេសតូច និងលោក HUANG YAOLIN បន្ថែមថវិកាផ្ទាល់ខ្លួន ចំនួន ២លានរៀល ។
សប្បុរសជន ទី២ លោក មួង ជ្រឿន និងលោកស្រី នាង សុវណ្ណារ៉ា ក្រុមហ៊ុន យ៉ត ឡូជីស្ទឹក ហ្វីស រួមមាន មីម៉ាម៉ា ចំនួន ២០កេសធំ ត្រីខ ចំនួន ២០កេសធំ ឆៃប៉ូវ ចំនួន ៥០០គីឡូក្រាម និងថវិកាចំនួន ២លានរៀល។
និងសប្បុរសជនទី៣ ម្ចាស់បុរី ខេមរភូមិ រួមមាន អង្ករផ្កាម្លិះ ចំនួន ២តោន មី ចំនួន ៨០កេស ទឹកស៉ីអ៉ីវ ចំនួន ២០កេស ត្រីខ ចំនួន ១០កេស និងទឹកបរិសុទ្ធ ចំនួន ៨០កេស ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ