ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយពីអង្គការទស្សនះពិភពលោក ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។លោកនាយករដ្ឋបាលខេត្ត បានថ្លែងថា អំណោយដែលបានមកនាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនៅផលប៉ះពាល់ពីជំងឺកូវិដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្តកណ្តាល។ឆ្លៀតឱកាសនេះ លោកនាយករដ្ឋបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់អង្គការទស្សនះពិភពលោក ដែលជាសប្បុរសជន ដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។សូមបញ្ជាក់ថា៖ អំណោយដែលរដ្ឋបាលខេត្តកណ្ដាល ទទួលបានរួមមាន៖ អង្ករ ចំនួន ៣តោន ម៉ាស៥កេសធំ ស្មើនិង២៥០ ប្រអប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ