ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
តំណាងលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ អគ្គនាយកក្រុមហ៊ុន អាយ អិន ជី ហូលឌីង និងលោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តកណ្ដាល
Sat,08 May 2021 (Time 05:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 92នាក់)

ខេត្តកណ្តាល៖នារដៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយពីតំណាងលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ អគ្គនាយកក្រុមហ៊ុន អាយ អិន ជី ហូលឌីង និងលោកជំទាវ ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា អំណោយដែលបានមកនាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនៅផលប៉ះពាល់ពីជំងឺកូវិដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្តកណ្តាល។
ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ អគ្គនាយកក្រុមហ៊ុន អាយ អិន ជី ហូលឌីង និងលោកជំទាវ ដែលជាសប្បុរសជនដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។
សូមបញ្ជាក់ថា៖ អំណោយដែលរដ្ឋបាលខេត្តកណ្ដាល ទទួលបាន រួមមាន៖ ទឹកសុទ្ធ៥.០០០យួរ ត្រីខ៥០កេសធំ និងអាល់កិលចំនួន៣០កាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ