ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្មករ កម្មការិនី មកពីភូមិចំនួន ១១ ក្នុងសង្កាត់តាខ្មៅ ដែលខ្វះខាតស្បៀង ក្នុងអំឡុងបិទខ្ទប់ក្រុងតាខ្មៅ បានមកទទួលអំណោយ ពីអាជ្ញាធរខេត្តកណ្តាល
Sun,09 May 2021 (Time 05:25 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 55នាក់)

ខេត្តកណ្តាល (ក្រុងតាខ្មៅ) ៖ កម្មករ កម្មការិនី មកពីភូមិចំនួន ១១ ក្នុងសង្កាត់តាខ្មៅ ដែលខ្វះខាតស្បៀង ក្នុងអំឡុងបិទខ្ទប់ក្រុងតាខ្មៅ បានមកទទួលអំណោយ ពីអាជ្ញាធរខេត្តកណ្តាល កាលពីថ្ងៃទី ០៨ឧសភានេះ។

ឯកឧត្ដម តាំងម៉េងលាន អភិបាលរងខេត្ត និងជាប្រធានក្រុមរាជរដ្ឋាភិបាល ចុះសង្កាត់ តាខ្មៅ មានវត្តមានក្នុងការ ចុះចែកអំណោយនេះ។ គួរបញ្ជាក់ថា៖ បងប្អូនកម្មករ កម្មការិនី និងមកទទួល អំណោយ ពីអាជ្ញាធរ ខេត្តកណ្តាល តាមផែនការគ្រោងទុកសរុបប្រមាណជាង ៤០០០នាក់ ហើយអំណោយ ដែលចែកជូនគឺក្នុង១នាក់ទទួលបាន ៖ អង្ករចំនួន​១០គីឡូ​ក្រាម ទឹកត្រី​ ១ដប ទឹកសុីអុីវ​ ១ដប មី១០កញ្ចប់ និងត្រីខ៤​កំប៉ុង​។

នៅចំពោះមុខ បងប្អនកម្មករ កម្មការិនី ឯកឧត្ដម តាំងម៉េងលាន គូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរ ខេត្តកណ្តាល គឺមិនគ្រាន់តែ យកចិត្តទុកដាក់ទុកដាក់ខ្ពស់ ពីសុខភាព របស់បងប្អូនប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៅទៀតបានគិតគូរខ្ពស់ ពីសុខទុក្ខការលំបាកគ្រប់បែបយ៉ាង រាប់ទាំងការខ្វះខាត ស្បៀងអាហារចំពោះមុខ ក្នុងកាលះទេសះដ៍លំបាក អំឡុងបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ ទៀតផង។

ឯកឧត្ដម អភិបាលរងខេត្តបានអំពាវនាវអោយបងប្អូន ប្រុងប្រយត្ន័ខ្ពស់ គោរពអនុវត្តអោយខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ«៣កុំនិង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ ខ្សែចម្លងជម្ងឺកូវិដ១៩អោយបានឆាប់រហស័ សំដៅស្តារស្ថានការណ៍ អោយ មានប្រក្រតីភាពឡើងវិញ។

ទន្ទឹមនឹងនោះ ឯកឧត្តម បញ្ជាក់ថា៖អំណោយនេះ ទោះបីមិនគ្រប់គ្រាន់តាមតម្រូវការក៍ពិតមែន ប៉ុន្តែវាបង្ហាញនូវការគិតគូរខ្ពស់ របស់អាជ្ញាធរខេត្ត អំពីសុខទុក្ខបងប្អូន។ ចំពោះមុខ ប្រសិនបើមានការខ្វះខាត ឬមានបញ្ហាផ្សេងៗ ត្រូវបងប្អូន ផ្តល់ដំណឹង ដល់អាជ្ញាធរមូលដ្ឋាន នៅទីនោះ ដើម្បីចាត់វិធានការដោះស្រាយ ឆ្លើយតបបានទាន់ពេលវេលា ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ