ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដាច់សង្វាស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈនាពេលដ៏ខ្លីខាងមុខ។ការអំពាវនាវនេះបានឡើងនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធនានាផងដែរ។ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមទៀតថា ជំងឺកូវីដ១៩ កំពុងតែមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងមានការកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដូច្នេះសូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអនាម័យខ្ពស់ក្នុងការរស់នៅ ដោយអនុវត្តតាមវិធានសុខាភិបាល រក្សាគម្លាតសុវត្ថិភាព ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ត្រូវពាក់ម៉ាសជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ និងអាកុលឲ្យបានញឹកញាប់ ជាពមិនត្រូវភ្លេច នូវការអនុវត្តនូវវិធានការ ៣ ការពារ និង៣កុំ របស់សម្តេច តេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត។នាឱកាសនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មទាំងយប់ ទាំងថ្ងៃ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដែលជាបេសកកម្មដ៏ធំធេង ដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋយើង។សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តបានចែកជូន ប្រជាពលរដ្ឋទាំង ១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី១កេស ទឹកត្រី១យួរ ត្រីខ១កេស និងអង្ករ ១០គីឡូក្រោម។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ