ខេត្តកំពត ៖ នាថ្ងៃពុធ ១៤រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានស្នើលោក ង៉ែត សាវឿន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយយុវជនគណបក្សស្រុក អោយលោក ឡាង ម៉ង អនុប្រធានក្រុមចុះជួយនិងសហការី លោក រត្ន័ សម្បត្តិប្រធានក្រុមការងារយុវជនគណបក្សស្រុក និងសហការី សហការជាមួយ អាជ្ញាធរមូលដ្ធានឃុំកំពង់ត្រាចខាងលិច បានយកសម្ភារះ និងថវិការបស់គណបក្សមួយចំនួនឧបត្ថមជូនគ្រួសាររងគ្រោះដោយសារខ្យល់ប៉ើងដំបូលផ្ទះ ឈ្មោះ សុខ ធី ស្ថិតនៅ ភូមិកោះផ្ដៅនឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត រួមមាន៖១. សង្ក័សីចំនួន ២៦ សន្លឹក២. អង្ករចំនួន ២៥ គីឡូក្រាម៣. ទឹកត្រីចំនួន ២ យួរ៤. ថវិកាចំនួន ៤៤៥.០០០រៀលក្នុងនោះដែល ក្រុមការងារក៏បានជួសជុល និងសំអាតផ្លូវមួយខ្សែរ ប្រវែង៨០០ម៉ែត្រផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ