ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ២៧គ្រួសារ
Sun,13 June 2021 (Time 02:53 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 36នាក់)

ព្រឹកថ្ងៃអាទិត្យ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបន្ទាយមាស ប្រធានមន្ទីរ-អង្គភាពមួយចំនួន ជុំវិញខេត្ត និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈមប្រចាំថ្ងៃ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ២៧គ្រួសារ នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

មានប្រសាសន៌នាឳកាសនោះ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ លើការដាំដំណាំរួមផ្សំជាលក្ខណៈគ្រួសារដូចជា៖ ការដាំបន្លែ និងចិញ្ចឹមមាន់ ព្រោះវាអាចកាត់បន្ថយការខ្វះខាតរបស់បងប្អូននៅមូលដ្ឋាន ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងទទួលរងនូវហានិភ័យពីជំងឺរាតត្បាតកូវីដ-១៩។

ក្នុងនោះ ឯកឧត្តមប្រធាន បន្តណែនាំឳ្យបងប្អូនប្រជាពលរដ្ឋត្រូវគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងក្រសួងសុខាភិបាល ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ ៣ ការពារ និង៣ កុំ អោយបានមឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។ ឯកឧត្តមប្រធាន បានពន្យល់ថា ៣ការពារ មានដូចជាៈ (លាងដៃ ពាក់ម៉ាស រក្សាគម្លាត)។ ៣កុំ (១៖ កុំនៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា)។

អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ២៧គ្រួសារ រួមមាន៖ ឯកឧត្តមប្រធាន និងសប្បុរសជន បានឧបត្ថម្ភក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូ មី១កេស ទឹកត្រី៦ដប អំបិល១គីឡូ ត្រីខ១យួរ ប្រេងឆា១ដប ខ្ទឹមសរ១គីឡូ ប៉ីចេង១កញ្ចប់ ម៉ាស់១ប្រអប់ សារ៉ុង ១ និងថវិកា៥០,០០០ រៀល បានផ្តល់ពូជមាន់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៦ គ្រួសារ ១គ្រួសារ/១០ក្បាល និងជូនយុវជនស.ស.យ.ក ១០នាក់ យុវជនគណបក្ស ១០នាក កម្លាំង១៧នាក់ ពេទ្យ០១នាក់ និងអាជ្ញាធរឃុំ ភូមិ ១៧នាក់ សរុប ៥៥នាក់ ក្នុង០១នាក់ ទទួលបានថវិកា ២០,០០០រៀល អស់ថវិកា ១,១០០,០០០ រៀល ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ