ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ០៥វត្ត នៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
Sat,17 July 2021 (Time 02:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 53នាក់)

ចេញផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដោយគង់ សុខហេង

ខេត្តកំពង់ឆ្នាំង ៖ ទៀនព្រះវស្សា ទេយ្យវត្ថុ បរិក្ខា និងបច្ច័យ ត្រូវបាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឌី ដារ៉ាវុធ តំណាងឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ០៥វត្ត នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ឱ្យដឹងថា បុណ្យចូលព្រះវស្សា ត្រូវបានប្រារព្ធធ្វើឡើង តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥កើត ខែអស្សុជ។ តាមទម្លាប់របស់ពុទ្ធបរិស័ទ ពេលចូលដល់បុណ្យចូលព្រះវស្សានេះ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និង គ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលនៃការចូលព្រះវស្សានេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការអភិវឌ្ឍ របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមិនអាចកាត់ផ្តាច់ចេញពីព្រះពុទ្ធសាសនានោះឡើយ។ ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំនូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណ:ងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ្ធ ត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តចូលរួម រិតបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណ្ឌភាពទីអារាម ភូមិស្ថានគ្មានល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បឲ្យភូមិ ឃុំមាន សុវត្ថិភាព។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោក ជំទាវ កែ ច័ន្ទមុនី ព្រមទាំងក្រុមការងារបានប្រគេននូវទេយ្យទានព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន៥ វត្ត ក្នុងឃុំពង្រ មានវត្ត ព្រះទ្វារ វត្តបល្ល័ង្ក វត្តព្រះធាតុ វត្តគិរីធម្មរាជ វត្តភ្នំថ្លុកត្របែក ក្នុងមួយវត្តៗមានៈទានព្រះវស្សា ០១គូរ,អង្ករ៥០ គីឡូក្រាម,ទឹកសុទ្ធ ០១កេស,ទឹកផ្លែឈើ ០១ កេស,ភេសជ្ជៈ vigor ០១ កេស,មី ០១ កេស,ត្រីខ០១ យួរ,ទឹកត្រី០១ យួរ,ទឹកស៊ីវអ៊ីវ០១ យួរ,បច្ច័យក្នុងមួយវត្ត ១០ម៉ឺនរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ