ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាទោចក្រយាន (កង់) កម្ពុជា១ក្រុមចំនួន១០នាក់ រួមទាំងគ្រូបង្វឹកម្នាក់ត្រូវបានសហព័ន្ធសហព័ន្ធខ្មែរកីឡាទោចក្រយានជួលផ្ទះដ៏ធំមួយនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីបោះជំរុំហ្វឹកហាត់ជុំគ្នាបង្ការពីជំងឺកូវីដ-១៩
Sat,17 July 2021 (Time 02:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 51នាក់)

ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាទោចក្រយាន (កង់) កម្ពុជា១ក្រុមចំនួន១០នាក់ រួមទាំងគ្រូបង្វឹកម្នាក់ត្រូវបានសហព័ន្ធសហព័ន្ធខ្មែរកីឡាទោចក្រយានជួលផ្ទះដ៏ធំមួយនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីបោះជំរុំហ្វឹកហាត់ជុំគ្នាបង្ការពីជំងឺកូវីដ-១៩ ក្នុងការសម្រួចគោលដៅឆ្ពោះទៅចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានឱ្យដឹងថា ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នៅក្រុងសៀមរាប ខេត្តសៀមរាប ទើបសហព័ន្ធសម្រេចចិត្តរៀបចំការបោះជំរុំហ្វឹកហាត់ជុំគ្នា នៅផ្ទះជួលមួយកន្លែង នៅតំបន់ជើភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅទីនោះមានកីឡាករ កីឡាការិនីពេញសិទ្ធិ និងបម្រុង៩នាក់ និងគ្រូបង្វឹកម្នាក់ សរុប១០នាក់ ដែលមានតែហ្វឹកហាត់ ហូបចុក ស្នាក់នៅជុំគ្នា និងមិន អនុញ្ញាតឱ្យចេញទៅក្រៅនោះឡើយ។ អគ្គលេខាធិការរូបនេះបន្ថែមថា ក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំផែនការហ្វឹកហាត់របស់ក្រុមជម្រើសជាតិនីមួយៗក្នុងលក្ខណៈបិទខ្ទប់ និងត្រូវថែទាំង ត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនីរបស់ខ្លួនឱ្យបានហ្មត់ចត់បំផុត។ ដូច្នេះហើយសហព័ន្ធកីឡាទោចក្រយានក៏បានអនុវត្តន៍នៃការហ្វឹកហាត់នេះ ដោយត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ (តេស្តរហ័ស) នៅរៀងរាល់២សប្តាហ៍ម្តង បើទោះបីជាក្រុមជម្រើសជាតិកង់ហ្វឹកហាត់ ហូបចុក និងស្នាក់នៅជុំគ្នា មិនឱ្យចេញក្រៅក៏ដោយ។

«ការធ្វើតេស្តនេះ ដើម្បីបញ្ជាក់ឱ្យដឹងច្បាស់ក្នុងការហ្វឹកហាត់ និងការហូបចុក ស្នាក់នៅរួមគ្នា កុំឱ្យខ្លាចគ្នា ដោយបង្កើនស្មាតីឱ្យសម្រួចគោលដៅបច្ចេកទេសឱ្យកាន់តែល្អប្រសើរ ដើម្បីស៊ីហ្គេម នៅវៀតណាមផង និងស៊ីហ្គេម នៅកម្ពុជាយើងផងដែរ។ មានតែគ្រូបង្វឹកម្នាក់ប៉ុណ្ណោះ ដែលត្រូវនឹងឡើងមកទិញសម្ភារ ម្អូបអាហារ នៅផ្សារ។ នៅផ្ទះជួលនោះ សហព័ន្ធបានរៀបចំដាក់ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ឆ្នាំងដាំបាយ ចង្ក្រានហ្គាស សម្រាប់ចម្អិនអាហារ ហើយនៅខាងក្រោយផ្ទះមានការដាំបន្លែរួមផ្សំមួយចំនួនទៀតផងដែរ។ ទីតាំងផ្ទះជួលនេះគឺជាកន្លែងហ្វឹកហាត់ ដែលប្រកបដោយសុវត្ថិភាព ហើយក៏ជាទីតាំងមួយនៅជិតនឹងទីតាំង ដែលសហព័ន្ធបានដាក់គោលដៅសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក នូ ចំរើន។

លោក នូ ចំរើន បានសង្កត់ធ្ងន់ថា ជារួម ក្រុមជម្រើសជាតិកីឡាទោចក្រយានកំពុងតែបន្តការហ្វឹកហាត់យ៉ាងសកម្ម ស្ថិតក្រោមផែនការយុទ្ធសាស្ត្រសម្រួចគោលដៅបច្ចេកទេសឱ្យឈានដល់ការប្រកួតប្រជែងកាន់តែខ្ពស់ ក្រោមការចិត្តទុកដាក់ និងការឧបត្ថម្ភគាំទ្រលើកទឹកចិត្តយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរទោចក្រយាន។ លោកបានបន្ថែមដែរថា គម្រោងបោះជំរុំហ្វឹកហាត់នេះត្រូវបន្តធ្វើរហូតដល់ខែមេសា ឆ្នាំ២០២២ ខាងមុខ ពោលគឺបន្តការហ្វឹកហាត់រហូតជិតដល់ ស៊ីហ្គេម នៅប្រទេសវៀតណាម តែម្តង ក្រោមការឧបត្ថមម្ភទាំងស្រុង ពីឯកឧត្តម ប៉ាន សូរស័ក្តិ។ ជាមួយគ្នានោះ ការពន្យាពេលនៃស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលបានលើកពេលទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ ជាផ្លូវការនោះ ត្រូវបានលោកអគ្គលេខាធិការ នូ ចំរើន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធចាត់ទុកថា នេះជាពេលវេលាមួយសមស្រប ដែលផ្តល់ឱកាសឲ្យក្រុមជម្រើសជាតិកង់អាចបន្តការហ្វឹកហាត់ជុំគ្នាបង្កើនបច្ចេក ទេសកាន់តែល្អប្រសើរ ដោយសារកន្លងមក ក្នុងបរិបទកូវីដ-១៩ ការហ្វឹកហាត់មិនបានពេញលក្ខណៈល្អប្រសើរនោះឡើយ គឺហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រោមការប្រមូលផ្តុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ (កង់ភ្នំ-កង់គួក) មានចំនួនសរុបចំនួន១៦នាក់ ក្នុងនោះពេញសិទ្ធិ១២នាក់ និងបម្រុង៣នាក់ ព្រមទាំងគ្រូបង្វឹកចំនួន៤នាក់ (សរុបទាំអស់ ២០នាក់) ដែលក្នុងនោះកីឡាករ៣នាក់ និងគ្រូបង្វឹកម្នាក់កំពុងបន្តការហ្វឹកហាត់នៅប្រទេសបារាំងរយៈពេល៣ខែ។ ដោយឡែកកីឡាករម្នាក់ទៀត គឺជាកូនខ្មែរ-អាមេរិក ហ្វឹកហាត់នៅសហរដ្ឋអាមេរិក គឺរង់ចាំប្រកួតស៊ីហ្គេម ជូនជាតិកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ