ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែននៅក្នុងបរិវេណ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគូប
Sun,18 July 2021 (Time 03:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 95នាក់)

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  បានអញ្ជើញពិនិត្យមើលដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគូប ស្មើនឹង ០៥បំពង់ កាលពីថ្ងៃសៅរ៍ ៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១។លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានតម្រូវការខ្យល់អុកស៊ីសែនក្នុងការជួយ ស​ង្គ្រោះ​​​ដល់អ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរដោយ សារជំងឺកូវីដ-១៩ ដែលត្រូវការនូវខ្យល់​អុ​ក​ស៊ីសែនជាចាំបាច់ ។ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែនដែលបានដំឡើងថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេ​ត្តព្រះសីហនុ វាមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនបានក្នុងមួយម៉ោង ៣៥​ម៉ែ​​​ត្រគូបស្មើនឹង ៥បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្ត ក៏ដូចជាមន្ទីរពេទ្យតាមក្រុង ស្រុកនៃខេត្តព្រះសីហនុផងដែរ ខេត្តព្រះសីហនុមានតម្រូវការចាំបាច់នូវម៉ាស៊ីនផលិតខ្យល់ អុកស៊ីសែន ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ពិសេសប្រជាពលរដ្ឋដែល រងគ្រោះក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ នៅក្នុងខេត្តព្រះសីហនុ ដែលបានឆ្លងជំងឺកូវីដ-១៩ ដែលមានសភាពធ្ងន់ធ្ងរ ត្រូវការខ្យល់អុកស៊ីសែន ។លោកបានបញ្ជាក់ថា កន្លងមកមន្ទីរពេទ្យត្រូវទៅដឹកខ្យល់អុកស៊ីសែននៅរាជធានីភ្នំពេញ ហើយត្រូវចំណាយពេលវេលាច្រើន និងជួបហានិភ័យជាច្រើន ថែមទៀត ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានធ្វើការណែនាំក្រុមគ្រូពេទ្យខិតខំយកចិត្តទុកដាក់ថែទាំ រក្សាម៉ាស៊ីនថ្មីនេះឱ្យបានល្អ ដើ​​​​​ម្បីប្រើប្រាស់បានយូរបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសក្នុងការជួ​យ​ស​ង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលត្រូវ ការចាំបាច់នូវខ្យល់​អុ​កស៊ីសែន និងខិតខំបន្ថែមទៀតក្នុងការជួយពិនិត្យព្យាបាលអ្នកជំងឺទូទៅក៏ដូចជាអ្នកជំងឺកូវីដ-១៩ ដែលបានចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យ ។ម្យ៉ាងទៀតម៉ាស៊ីនផលិតខ្យល់អុកស៊ីសែននេះជួយសម្រួលការខ្វះខាតខ្យល់អុកស៊ីសែន ក្នុងការជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា និងសូមជូនពរដល់ក្រុមគ្រូពេទ្យរបស់យើងទាំងអស់គ្នាទទួលបានជោគជ័យក្នុងបេសកកម្មជួយពិនិត្យព្យាបាលអ្នកជំងឺទូទៅ ជាពិសេសអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ