ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
គោយន្តកន្ត្រៃដឹកឈើទាំងកណ្តាលថ្ងៃដោយមិនខ្លាចពីសមត្ថកិច្ចណាបង្ក្រាបឡើយ!!
Sun,18 July 2021 (Time 03:57 PM)
ដោយ ៖ ដោយ: ស៊ិន ខ្វាន់ឆា 010840732 (ចំនួនអ្នកអាន: 195នាក់)

ខេត្តសៀមរាប÷ត្រូវថ្ងៃសៅ ត្រូវនឹងថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤និង១៥នាទី ក្រុមការងាររបស់អង្គភាពធីអិនអេ បានប្រទះឃើញគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើទាំងកណ្តាលថ្ងៃដោយមិនខ្លាចសមត្ថកិច្ចណាបង្ក្រាបឡើយ។

ឈើទាំងនោះប្រទះឃើញដឹកចេញពីរចំណុចភ្នំក្បាលខ្មោចដោយឆ្លងកាត់តាមផ្សារខ្វាវយកមកទម្លាក់ទុក្ខនៅចំណុចភូមិក្បាលខ្មោចដោយរំភើយមានឃើញសមត្ថកិច្ចឬក៏អាជ្ញាធរជំនាញពាក់ព័ន្ធណាម្នាក់ចុះបង្ក្រាបឡើយមិនដឹងថាជំនាញឬក៏មន្ត្រីដែលពាក់ព័ន្ធទាំងនោះដេកលក់អស់ហើយឬក៏មិនដឹងបានជាមេឈ្មួញថ្លើមធំដុះស្លែម្នាក់នេះហ៊ានដឹកឈើទាំងកណ្ដាលថ្ងៃត្រង់ដោយមិនខ្លាចសមត្ថកិច្ចដែលពាក់ព័ន្ធចុះបង្ក្រាបឡើយ។

ប្រជាពលរដ្ឋដែលរស់នៅភូមិក្បាល ខ្មោចឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប អស់សង្ឃឹមនិងអាជ្ញាធរដែលពាក់ព័ន្ធមិនចុះបង្រ្កាបនៅតែបណ្ដែតបណ្ដោយឲ្យឈ្មួញឈើដឹកទាំងកណ្ដាលថ្ងៃយ៉ាងនេះថ្ងៃក្រោយដែនជម្រកសត្វព្រៃនិងព្រៃឈើពិតជាហិនហោចជាក់ជាមិនខានឡើយហើយធនធានធម្មជាតិក៏លេងមានទៀតហើយដោយសារតែពួកឈ្មួញកាប់បំផ្លាញឬក៏ទន្ទ្រានដឹកឈើទាំងកណ្ដាលថ្ងៃត្រង់បែបនេះ។

តើលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មានចំណាត់ការយ៉ាងណាពាក់ព័ន្ធនឹងបញ្ហាមានការដឹកជញ្ជូនឈើខុសច្បាប់ចេញតាមតំបន់ខាងលើយ៉ាងគគ្រឹកគគ្រេងហើយមិនខ្លាចញញើតច្បាប់ឬមួយឈ្មួញទាំងនោះមានការសែនព្រេន សែនដង្វាយ ជូនលោកហើយមើលទៅ។

ប្រជាពលរដ្ឋសង្ឃឹមថាលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបនឹងមានចំណាត់ការយ៉ាងម៉េចយ៉ាងក្តៅគគុកជៀសវាងមហាជនប្រជាពលរដ្ឋដាក់ការសង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ។

ជុំវិញការចុះផ្សាយបញ្ហាបទល្មើសព្រៃឈើខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាំធ្វើការ។

ដោយ: ស៊ិន ខ្វាន់ឆា 010840732

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ