ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាលើពីរប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹក បានចេញដំណើរហើយ នៅព្រឹកនេះ ឆ្ពោះទៅកាន់ប្រទេសជប៉ុន
Tue,20 July 2021 (Time 01:25 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 52នាក់)

ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាលើពីរប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹក បានចេញដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន នាព្រឹកថ្ងៃ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ  ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយបេសកកម្មបានគូសបញ្ជាក់មុនពេលចេញដំណើរថា ក្រុមប្រតិភូ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបានមកជួបជុំគ្នា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចេញដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០។ មុនពេលចេញដំណើរនេះ ក្រុមប្រតិភូកម្ពុជាយើងទទួលបានការលើកទឹកចិត្តពីឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា កាលពីម្សិលមិញ ដែលយើងចងចាំជានិច្ចនូវអនុសាសន៍ផ្តាំផ្ញើ ក្រើនរម្លឹកដើម្បីធ្វើដំណើរចូលរួមប្រកួតនេះទទួលបាននូវសុខសុវត្ថិភាពទាំងទៅទាំងមកពីជំងឺកូវីដ-១៩។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡាក៏បានយកចិត្តទុកដាក់ដល់ដំណើរការប្រកួតរបស់ក្រុមប្រតិភូ អត្តពលិកកម្ពុជា ក្នុងបេសកកម្មអូឡាំពិកហ្គេម លើកនេះផងដែរ។

ឯកឧត្តមនាយបេសកកម្មបន្ថែមថា បច្ចុប្បន្ន ទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងដំណើរការប្រកួតប្រភេទកីឡាមួយចំនួនហើយៗនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ ដែលក្រុមប្រតិភូ អត្តពលិកកម្ពុជា យើងនឹងដង្ហែទង់ជាតិកម្ពុជា នៅក្នុងពីធីបើកនេះ ដើម្បីបង្ហាញពីការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរៀងរាល់៤ឆ្នាំម្តង របស់ពិភពលោកនេះផងដែរ។

«អ្វីដែលជាលក្ខណៈពិសេសនៃបេសកកម្មលើឆាកអន្តរជាតិលើកនេះ ខុសគ្នាពីបេសកកម្មលើកមុនៗ ដោយហេតុថា បើទោះបីជាក្រុមគ្រួសារ សាច់ញាតិនៃក្រុមកម្ពុជាយើងមានក្តីបារម្ភពីវិបត្តិជំងឺកូវីដ-១៩នេះក្តី ប៉ុន្តែយើងទាំងអស់គ្នានៅតែមានឆន្ទៈដ៏មុះមុត ក្នុងការចូលរួមប្រកួតប្រជែងដោយស្មារតីទទួលខុសត្រូវខ្ពស់ដែរ ។ ដែលនេះគឺជាការចូលរួមឱ្យខាងតែបាន ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទង់ជាតិរបស់យើង ដោយមិនអាចលះបង់ការចូលរួម នៅក្នុងការប្រកួតកីឡាកម្រិតបច្ចេកទេសដ៏ខ្ពស់បំផុតរបស់ពិភពលោកនេះបានឡើយ ។ ដែលកម្ពុជាគឺជាសមាជិករបស់អូឡាំពិកអន្តរជាតិ ក្រោយពីមានទទួលស្គាល់សមាជិកភាពកម្ពុជារបស់អូឡាំពិកអន្តរជាតិឡើងវិញនាឆ្នាំ១៩៩៤ ហើយនៅឆ្នាំ១៩៩៦កម្ពុជាបានចាប់ផ្តើមចូលរួមប្រកួតកីឡាអូឡាំពិក ដែលនៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៩៦ កម្ពុជាខកខានមិនបានចូលរួមនោះទេ។ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយប្រទេសជាតិមានការរីកចម្រើន ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែថែរក្សា នៃការចូលរួមប្រកួតកីឡាអូឡាំពិកនេះ ដើម្បីបំពេញក្នុងនាមជាសមាជិកភាព ជាកាតព្វ កិច្ចរៀងរាល់ការប្រកួត ក្នុងស្មារតីអូឡាំពិក នៅក្នុងបេះដូងរបស់យើងទាំងអស់គ្នា»។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការប្រកួតឈ្នះចាញ់ គឺជារឿងមួយ ប៉ុន្តែរឿងដែលសំខាន់បំផុតក្នុងអូឡាំពិកហ្គេម គឺការចូលរួម ដែលការប្រកួតកីឡាអូឡាំពិកនេះ ធ្វើឱ្យពិភពលោកមានមិត្តភាព សាមគ្គីភាព និងសន្តិភាព ហើយស្របគ្នានឹងគោលការណ៍នេះដែរ កម្ពុជាដាក់ពាក្យស្លោកសម្រាប់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ «កីឡារស់ក្នុងសន្តិភាព»។ ដូច្នេះការទៅចូលរួមប្រកួតកីឡាអូឡាំពិកនេះ គឺទៅដើម្បីសន្តិភាព ទៅដើម្បីលើកទឹកចិត្តម្ចាស់ផ្ទះ ទៅដើម្បីបំពេញកាតព្វកិច្ចនៃចលនាអូឡាំពិក។ អ្វីដែលយើងចង់បានត្រឡប់មកវិញ គឺសេចក្តីថ្លៃថ្នូ កិត្តិយសជាតិ ដែលកីឡាករ កីឡាការិនីកម្ពុជារបស់យើង ខិតខំប្រកួតប្រជែងប្រកបដោយមោទនភាពជាតិ ប្រកួតដោយគោរពបាននូវគោលការណ៍យុត្តិធម៌ ក្រមសីលធម៌ល្អ ដោយមិនចូលរួមដោយរំលោភលើបទបញ្ជាការប្រកួត និងមិនមានសារធាតុហាមឃាត់ក្នុងកីឡា ដូពិង។ ជារួមគឺយើងទាំងអស់គ្នាមានសេក្តីត្រេកអរណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍លើគ្រប់ប្រភេទកីឡាទាំងអស់ ព្រមទាំងទទួលបានការគាំទ្រពីមហាជន ដែលទាំងអស់នេះគឺជាការជំរុញទឹកចិត្ត ក្នុងចិត្តសាស្ត្រកីឡាសម្រាប់យើងទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ