ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងលេងល្បែងជល់មាន់អនឡាញរឺភ្នាល់លុយតាមទូរទស្សន៍នៅបណ្តោយផ្លូវជាតិលេខ២កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងសុីសងមិនខ្លាចញញើតសមត្ថកិច្ច!!!!!
Wed,21 July 2021 (Time 02:00 PM)
ដោយ ៖ ដោយ: ស៊ិន ខ្វាន់ឆា 010840732 (ចំនួនអ្នកអាន: 136នាក់)

តាកែវ៖ស្រុកបាទីចេញផ្សាយថ្ងៃ២១.០៧.២០២១ ទីតាំងលេងល្បែងជល់មាន់នឹងភ្នាល់ជល់មាន់តាមប្រពន្ធអុិនធើណេតរឺអនឡាញតាមទូរទស្សន៍ដុះស្លែរមួយកន្លែងនៅបណ្ដោយផ្លូវជាតិលេខ២ ទៅមុខការ៉ាស់សាំងតេលាស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរស្រុកបាទី ខេត្តតាកែវ។
សូមសមត្ថកិច្ចចុះបង្ក្រាបទីតាំងមួយនេះផងជៀសវាងប្រជាពលរដ្ឋសង្ស័យអសមត្ថភាពក្នុងការចុះបង្ក្រាប។

ទីតាំងបង្កប់លេងល្បែងសុីសងជល់មាន់អនឡាញដុះស្លែរមួយកន្លែងនេះពុំទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្រ្កាបនោះឡើយទេបែរជាទុកឱកាសឲ្យក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋសំណូមពរទៅលោក ឆាយ កែវមុន្នី អធិការស្រុកបាទីសូមមានវិធានការចុះពិនិត្យនឹងបង្ក្រាបទីតាំងមួយកន្លែងផងជៀសវាងមានការរិះគន់ពីមហាជនអសមត្ថភាពក្នុងការបង្ក្រាប។

ជាពិសេសប្រជាពលរដ្ឋសូមណូមពរលោក ភួន ឈីមអភិបាលស្រុកបាទី សូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ហើយចុះបង្ក្រាបចំពោះជនដែលបើកលេងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាមិនខាន។

ជុំវិញពាក់ព័ន្ធនិងការចុះផ្សាយល្បែងស៊ីសងនៅចំណុចខាងលើសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕
ដោយ: សុិន ខ្វាន់ឆា 010840732

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ