ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ម្ចាស់ទីតាំងដីបានអះអាងប្រាប់សារព័ត៌មានថា ដីដែលស្ថិតនៅឃុំឈើទាល គឺពិតជាដីកម្មសិទ្ធិ ស្របច្បាប់ ពិតប្រាកដ
Wed,21 July 2021 (Time 06:51 PM)
ដោយ ៖ ដោយ: សុិន ខ្វាន់ឆា 010840732,061881299 (ចំនួនអ្នកអាន: 233នាក់)

ខេត្តកណ្ដាល៖ នេះបើយោងតាមការអះអាងពីបងស្រីម្នាក់ដែលជាម្ចាស់ដី និងយោងតាមលិខិតស្នាមបញ្ជាក់ ពីរដ្ឋបាលស្រុកកៀនស្វាយ និងរដ្ឋបាលឃុំឈើទាល ដែលសារព័ត៌មានយើងទទួលបាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ ដីមួយកន្លែងដែលស្ថិតចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតជាដីកម្មសិទ្ធិរបស់គាត់ពិតប្រាកដមែន។

តាមការបំភ្លឺពីម្ចាស់ដីរូបនោះបានបញ្ជាក់ទៀតថា៖ រឿងចាក់ដីលុបបឹងនោះមិនមែនជាការពិតដូចការចោទប្រកាន់នោះទេ អ្វីដែលជាក់ស្តែងនិងពិតប្រាកដគឺ ចាក់ដី ធ្វើផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

បងស្រីដែលជាម្ចាស់ដីក៏បានបញ្ជាក់ទាំងទឹកភ្នែកទៀតថា៖ ការធ្វើផ្លូវ នេះ បានធ្វើលិខិតស្នើសុំជាផ្លូវការទៅរដ្ឋបាលស្រុកកៀនស្វាយ តាមរយៈការដឹងលឺពីលោកស្រី អ៊ុក សឿន ប្រធានក្រុមប្រឹក្សាឃុំឈើទាល រួចហើយ។

បងស្រីបានបញ្ជាក់បន្ថែមទៀតថា៖ លិខិតស្នើសុំធ្វើផ្លូវខាងលើនេះគឺ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ មិនទាន់បាន ចុះហត្ថលេខា និងមិនទាន់បានប្រថាប់ត្រាទេ ពោលគឺ៖ ធ្វើផ្លូវបណ្តើរ ធ្វើលិខិតស្នើសុំបណ្តើរ។

ជុំវិញករណីខាងលើនេះ ខាងសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបន្ថែមពីលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ និងលោកស្រី អ៊ុក សឿន ប្រធានក្រុមប្រឹក្សាឃុំឈើទាល បានទេ ព្រោះទូរស័ព្ទខលចូលគ្មានអ្នកលើក។

ទាក់ទិនទៅនិងករណីខាងលើនេះមហាជនជាច្រើនកំពុងតែរង់ចាំមើលថា៖ តើករណីនេះពិតដូចជាការបំភ្លឺដែរឬយ៉ាងណា? ហើយមហាក៏សង្ឃឹមយ៉ាងមុតមាំ ថា៖ ករណីខាងលើនេះនឹងមិនមានភាពអយុត្តិធម៌ ចំពោះបុគ្គលណាម្នាក់ឡើយ៕

ដោយ: សុិន ខ្វាន់ឆា 010840732,061881299

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ