ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងប្រមូលផ្តុំបើកលេល្បែងស៊ីសង(មាន់ជល់ ហាយឡាយ)មួយកន្លែងខាងក្រោយបឋមសិក្សាបឹងសាឡាង លោកអធិការខណ្ឌទួលគោកចុះបង្ក្រាបផង!!
Fri,30 July 2021 (Time 04:02 PM)
ដោយ ៖ ដោយ: សុិន ខ្វាន់ឆា 010840732,061881299 (ចំនួនអ្នកអាន: 150នាក់)

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី៣០.០៧.២០២១ ទីតាំងបើកល្បែងស៊ីសង«មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញ នៅខាងក្រោយសាលាបឋមសិក្សាបឹងស្រឡាងស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញបង្ក្រាប។

តើលោកមេប៉ុស្តិ៍សង្កាត់បឹងស្រឡាង មានសមត្ថភាពចុះបង្ក្រាបទីតាំងមួយនេះបានដែរទេ រឺនៅតែបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតពីសមត្ថកិច្ចមូលដ្ឋាន។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋសុំសំណូមពរដល់៖លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក មេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ី សងខុសច្បាប់ខាងលើនេះផងទានចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាប់ល្បែងស៊ីសង៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ