ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រុមប្រតិភូ-អត្តពលិកកម្ពុជាមកដល់មាតុប្រទេសវិញ ខណៈត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមគោលការណ៍សុខាភិបាល
Tue,03 August 2021 (Time 12:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 106នាក់)

រាជធានីភ្នំពេញ ៖ ក្រុមប្រតិភូ-អត្តពលិកកម្ពុជាលើ២ប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹក ដែលមានចំនួន៧នាក់ (កីឡាករអត្តពលកម្ម ម្នាក់បន្តការហ្វឹកហាត់នៅជប៉ុន)បានធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពដល់មាតុប្រទេសរបស់ខ្លួនវិញហើយ កាលពីល្ងាចថ្ងៃ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្មអូឡាំពិកហ្គេម ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប៉ុន្តែក្រុមប្រតិភូកម្ពុជាត្រូវបន្តធ្វើចត្តាឡីស័ក នៅសណ្ឋាគារភ្នំពេញ ចំនួន១៤ថ្ងៃ តាមគោលការណ៍សុខភាព ដើម្បីបង្ការជំងឺកូវីដ-១៩។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់មុនពេលចេញដំណើរពីប្រទេសជប៉ុនមកវិញថា នៅក្នុងការចូលរួមបំពេញបេសកកម្ម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទឹកដីនៃប្រទេសជប៉ុន ជាង១០ថ្ងៃរបស់កម្ពុជា គឺត្រូវបានក្រុមគ្រូពេទ្យធ្វើសំណាកស្វែងរកមេរោគកូវីដ-១៩ ជារៀងរាល់ថ្ងៃ រួមទាំងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនបំផុត ដែលការអនុវត្តនេះក៏ត្រូវបានធ្វើឡើងគ្រប់ប្រតិភូ គ្រូ បង្វឹក អត្តពលិក និងមន្ត្រីកីឡាទាំងអស់ប្រមាណ១ម៉ឺននាក់ មកពី២០៥ប្រទេស ដែលស្នាក់នៅក្នុងភូមិអូឡាំពិក និងកន្លែងស្នាក់នៅផ្សេងៗទៀតផងដែរ។

ជាលទ្ធផល គឺក្រុមអត្តពលិកកម្ពុជាមានសុខភាពល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងឡើយ។ ទោះយ៉ាងនេះក្តី ក៏ក្រុមប្រតិភូ-អត្តពលិកកម្ពុជា ត្រូវបន្តស្នាក់នៅបិទខ្ទប់ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពការពារពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្រៅពីការប្រកួតក្នុងអូឡាំពិកហ្គេម ឯកឧត្តមនាយបេសកកម្ម ក៏បានទៅសិក្សាស្រាវជ្រាវ នូវគ្រប់ទីលានប្រកួតនានា ក៏ដូចជាការរៀបចំការប្រកួតនៃប្រទេសកីឡានានា ដើម្បីស្វែងរកចំណេះដឹងបន្ថែម ក្នុងការជួយផ្តល់នូវបទបង្ហាញ ជូនដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ដូចជាជូនសហព័ន្ធកីឡាជាតិកម្ពុជាទាំងអស់ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានស្នើសុំការជួយលើផ្នែកបច្ចេកទេស រូបមន្តការដាក់ពិន្ទុនៃការប្រកួតកីឡាមួយចំនួនពីសហព័ន្ធកីឡាអន្តរជាតិមួយចំនួន សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ