ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅមូលដ្ឋានស្រុកត្រាំកក់ ស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាស ក្នុងភូមិសាស្ត្រខេត្តតាកែវ
Tue,03 August 2021 (Time 12:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 151នាក់)

ខេត្តតាកែវ ៖ បន្ទាប់ពីរដ្ឋបាលខេត្តតាកែវ បានចេញបំរាមគោចារដោយហាមឃាត់ ការធ្វើដំណើរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទាបភ្លឺ នៅក្នុងភូមិសាស្រ្ត រយៈពេល៥ថ្ងៃមកនេះ នៅយប់ថ្ងៃចន្ទ ទី ២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅមូលដ្ឋានស្រុកត្រាំកក់ ស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាស ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្ត នៅក្នុងឱកាសចុះពិនិត្យមើលអំពីស្ថានភាពការអនុវត្តបំរាមគោចារនោះដែរ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបំរាមគោចរ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់បំផុត ហើយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តទាំងអស់គ្នា ធ្វើយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតា DELTA មកក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា នៅក្នុងអំឡុងពេលនៃការអនុវត្តបំរាមគោចារនេះដែរ សមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឱ្យបានដោយមិនត្រូវមានការយោគយល់អ្វីឡើយ ព្រោះជំងឺកូវីដ១៩ កំពុងតែឆ្លងរាលដាលមិនធូរស្បើយសោះ ពិសេសមេរោគបំលែងថ្មីប្រភេទដែលតា ដែលកំពុងតែមានវត្តមាននៅខេត្តមួយចំនួននៃប្រទេសកម្ពុជា។

ដូច្នោះដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគប្រភេទដែលតានេះ កុំអោយឆ្លងនៅក្នុងមូលដ្ឋានខេត្តតាកែវ សូមសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បន្តអប់រំណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យរួមគ្នាអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនវត្ត៣កុំ៣ការពាររបស់សម្តេចតេជោ ដើម្បីសហគមន៍របស់យើងគ្មានការឆ្លងថ្មីនូវជំងឺកូវីដ១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ