ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់ នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
Wed,04 August 2021 (Time 10:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 117នាក់)

ខេត្តបាត់ដំបង ៖ នាថ្ងៃ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង មានការអញ្ជើញចូលរួមដោយលោកអភិបាលរងអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ បានអញ្ជើ ញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់ នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុក​មោ​ងឫស្សី បន្ទាប់ពីមានការផ្ទុះជាសហគមន៍នៅភូមិខាងលើនូវជំងឺកូវីដ-១៩យ៉ាងគំហុក ។

ឯកឧត្តម ងួន រតនៈ បានប្រសាន៍ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នេះ សូមតាមដានសុខភាពប្រចាំថ្ងៃរបស់ខ្លួនជាប់ជាប្រចាំ បើសិនជាមានចេញរោគសញ្ញាសង្ស័យណាមួយ សូមប្រញាប់រាយការណ៍ជូនដល់មេភូមិ មេឃុំ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលនៅប្រចាំការ ដើម្បីបញ្ជូនមន្រ្ដីសុខាភិបាលធ្វើការរៀបចំតេស្ដយកសំណាកភ្លាមៗ ។

ឯកឧត្តម បានបន្តណែនាំដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នេះ កុំលួចចេញក្រៅ នៅពេលដែលអាជ្ញាធរមិននៅ ការដែលធ្វើបែបនេះគឺជាចេតនាបង្កភាពវឹកវរកាន់តែខ្លាំង ព្រោះអ្នកជាប់បិទខ្ទប់ទាំងអស់ ជាអ្នកដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ។ ដូច្នេះយើងមិនទាន់ដឹងថាអ្នកណាកើតអីនៅឡើយទេ ដូចនេះសូមបន្តការឃុំខ្លួនឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងធ្វើអនាម័យផ្ទាល់ខ្លួនជាប់ជានិច្ច ដោយការពាក់ម៉ាស ឧស្សាហ៍​លា​ងសម្អាតដៃនឹងសាប៊ូ និងទឹកអាល់កុល ឬជែល ព្រមទាំងហូបស្អាតជានិច្ច ។

ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំគណៈប្រតិភូ ពិនិត្យស្ថានភាពជាក់ស្ដែង និង សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និង មន្រ្ដីកងកម្លាំងប្រដាប់អាវុធ មន្រ្ដីសុខាភិបាល ដែលនៅប្រចាំនៅព្រំប្រទល់បាត់ដំបង-ពោធិ៍សាត់ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ