ជើងហោះហើរដំបូងដែលដឹកអ្នកដំណើរចំនួន ១០០នាក់មកពីប្រទេសអាល្លឺម៉ង់បានធ្វើដំណើរក្រោមគម្រោងនៃការមិនធ្វើចត្តាឡីស័កបានចុះចតនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីកាលពីថ្ងៃទី៨ ខែកញ្ញា។ជើងហោះហើរលេខ SQ325 ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ជាការកត់សម្គាល់នៃការចាប់ផ្តើមគម្រោងធ្វើដំណើរសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ (VTL) របស់ប្រទេសសិង្ហបុរី ដែលបានបើកដំណើរការសម្រាប់ប្រទេសប្រ៊ុយណេ និងអាល្លឺម៉ង់។អ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញក្រោមគម្រោងនេះ នឹងត្រូវធ្វើតេស្តរហូតដល់ទៅ ៤ដងនៃការធ្វើតេស្តិ៍ PCR ដែលជំនួសឱ្យការធ្វើចត្តាឡីស័ក ហើយត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងៗទៀតដែលបានកំណត់ដូចជាជើងហោះហើរក្រោមគម្រោង VTL សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។លោក Steven Ler ប្រធានសមាគមជាតិភ្នាក់ងារទេសចរណ៍សិង្ហបុរីបាននិយាយថា ជើងហោះហើរដំបូងក្រោមគម្រោង VTL គឺជារបកគំហើញមួយដ៏សំខាន់ក្រៅពីគម្រោងធ្វើដំណើរបែបពពុះជាមួយទីក្រុងហុងកុងដែលមិនទទួលបានជោគជ័យ៕ (ដកស្រង់ពី AKP)
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ