ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែង ចៅក្រម និងព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកែប
Fri,10 September 2021 (Time 01:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 144នាក់)

រាជធានីភ្នំពេញ​ ៖ សម្តេចប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែង ចៅក្រម និងព្រះរាជអាជ្ញា នៃ សាលាដំបូងខេត្តកែបសរុប៨រូប។

សម្រាប់ចៅក្រមដែលត្រូវបានផ្ទេរទៅកាន់ខេត្តកែប មានចំនួន៥រូប ដូចជា៖ ១. លោក ហោ គាឡេង ចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ ផ្ទេរមកជាចៅក្រមសាលាដំបូងខេត្តកែប, ២. លោក ហេង ចន្ទស៊ីបូរិន ចៅក្រមសាលាដំបូងខេត្តរតនគិរី ផ្ទេរមកជាចៅក្រមសាលាដំបូងខេត្តកែប, ៣. លោក ហេង សុខជា ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង ផ្ទេរមកជាចៅក្រមសាលាដំបូងខេត្តកែប, ៤. លោក ស៊ិន ពិសិដ្ឋ ចៅក្រមសាលាដំបូងខេត្តព្រះវិហារ ផ្ទេរមកជាចៅក្រមសាលាដំបូងខេត្តកែប និង៥. លោក ភូ ឡាយស៊ុន ចៅក្រមសាលាដំបូងខេត្តប៉ៃលិន ផ្ទេរមកជាចៅក្រមសាលាដំបូងខេត្តកែប។

ដោយឡែកព្រះរាជអាជ្ញារង ដែលត្រូវបានផ្ទេរ និងតែងតាំងមុខតំណែងទៅកាន់ខេត្តកែបនេះមានដូចជា៖ ១. លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផ្ទេរមកជា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប, ២. លោក តូង ពុទ្ធារ៉ា អនុចៅក្រម ថ្នាក់លេខ១ តែងតាំងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងខេត្តកែប ដោយស្ថិតក្នុងឋានន្តរស័ក្តិ អនុព្រះរាជអាជ្ញា ថ្នាក់លេខ១ និង៣. លោក ឡុង សិកា អនុចៅក្រម ថ្នាក់លេខ១ តែងតាំងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងខេត្តកែប ដោយស្ថិតក្នុងឋានន្តរស័ក្តិ អនុព្រះរាជអាជ្ញា ថ្នាក់លេខ១។

សូមបញ្ជាក់ថា សាលាដំបូងខេត្តកែប ដែលជាតុលាការថ្មីមួយ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ