ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បែកធ្លាយ បុគ្គលិកក្រុមហ៊ុន យូអ៉ីហ្វា លីមីធីត ប្រើអំពើហឹង្សា ដោយដំបងឆក់ទៅលើប្រជាពលរដ្ឋនៅភូមិបុសតាផង់
Mon,13 September 2021 (Time 02:04 PM)
ដោយ ៖ ដោយ: សុិន ខ្វាន់ឆា 010840732,061881299 (ចំនួនអ្នកអាន: 126នាក់)

ខេត្តតាកែវ៖ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ បានស្នើសុំអោយអង្គភាពអ្នកសារព័ត៌មានយើង ជួយផ្សព្វផ្សាយព័ត៌មាន ក្នុងករណី បុគ្គលិកក្រុមហ៊ុន យូអ៉ីហ្វា បានប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ ដោយឆក់និងដំបងឆក់ ទៅលើឈ្មោះ. ប៉ុល ណារី ភេទប្រុស.អាយុ.២៨.ឆ្នាំ រស់នៅអាស្រ័យផល ដាំដំណាំ និងរស់នៅតំបន់ ស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ខេត្តតាកែវ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា: កាលគ្រាដើម តំបន់ដីទំនាស់នេះ ជាដីរបស់រដ្ឋ មានប្រជាពលរដ្ឋ ១៦គ្រួសារ មករស់នៅ ដាំដុះប្រើប្រាស់និងអាស្រ័យផល លើដីនេះក្នុងឆ្នាំ២០០៨មក ម្ល៉េះ ដល់ឆ្មាំ២០១៥ទើបមានប្រជាពលរដ្ឋ កើនឡើង ៣៦គ្រួសារ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋ៦៨គ្រួសារ នៅនៅកាន់កាប់អាស្រ័យផល នៅក្នុងតំបន់ ស្រែជើងរាស្ត្រ នេះ។
នៅក្នុងឆ្នាំ២០១៩មានបុគ្គលឈ្មោះ វុធផល្លីមន្ត្រីផ្កាយបី លោក សនពៅនិងលោក.ញ៉ិប ស្រ៊ន.ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដឹកនាំកម្លាំងចំរុះមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ មានទាំង ភូមិ.ឃុំ.ស្រុក.ខេត្ត មកសួរនាំ រឿងប្រជាពលរដ្ឋ មករស់នៅចំការប្រេងខ្យល់នៅថ្ងៃទី០៣ខែកក្កដាឆ្មាំ២០២១។

លោក វុធ ផល្លី ដែលប្រជាពលរដ្ឋ អះអាងថា ជាកូន ប្រសារលោក ស ថេង និងបក្សពួកបាននាំ កម្លាំងសន្តិសុខ ចំនួន ២៦នាក់ ដើរគំរាមកំហែង ប្រើដំបងឆក់ វាយលើប្រជាពលរដ្ឋ មានទាំងពូថៅ ញញួរ រុះរើដុតផ្ទះ ប្រជាពលរដ្ឋ ១៦ខ្នងយ៉ាងព្រៃផ្សៃ គ្មានអាណិតអាសូរ។

មិនតែប៉ុណ្ណោះលិចឈ្មោះ ស លីស៊ូន ជាកូនប្រុសលោកវុធ ផល្លី មានអាយុទើបតែ ២១ឆ្មាំសោះ ជាដើមបណ្តឹង ប្តឹងប្រជាពលរដ្ឋ ទៅតុលាខេត្តតាកែវ (ពីបទផ្សេងៗ-មានបទបំពាន យកដីក្រុមហ៊ុន និងបទបង្ករហឹង្សា ទៅវិញ។

សព្វថ្ងៃនេះប្រជាពលរដ្ឋទាំងអស់បានធ្វើផ្លូវ ដែលមានទទឹង ១៥មែត្រ និងបណ្តោយ៧៥០មែត្រ មានទាំងជីក ស្រះចិញ្ចឹមត្រី ធ្វើស្រែ ចំការ មាន ដូង ស្វាយ ចេក តាមរូបភាពបុគ្គលទាំងនោះ មកធ្វើទុក្ខបុកម្នេញប្ដឹងផ្តល់ប្រជាពលរដ្ឋឥតឈប់ឈរ ថាជាដីរបស់ក្រុមហ៑ុន លោក ភី រ៉ាវិន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ ចុះមកចុចGPSលើដីចំការពលរដ្ឋ ពេលសួររកឯកសារនិងអាជ្ញាប័ណ្ណ លោកថា មកលើកក្រោយមានហើយ ក្នុងពេលក្រុមមន្រ្តីឃុំ ស្រុក ខេត្តមកធ្វើការ ពលរដ្ឋសួរនាំ ពួកមន្រ្តីទាំងនោះឆ្លើយថា តួនាទីជាពលរដ្ឋមិនចាំបាច់ចង់ដឹងរឿងឯកសាររបស់មន្រ្តីនោះទេ មិនដឹងថាពួកគាត់សំអាងលើអី។

លោក អ៊ុក ប៊ុនធឿន ពលរដ្ឋម្នាក់ ដែលរស់នៅលើដីដែលក្រុមហ៊ុនធ្វើការបណ្ដេញចេញនេះដែរបានប្រាប់ថារឿងរ៉ាវដែលកើតមានវិវាទលើទីតាំងខាងលើ គឺរយ:ពេលច្រើនឆ្នាំមកហើយ ហើយនៅតែបន្តអូសបន្លាយ ជម្លោះរវាងភាគីក្រុមហ៊ុននិងពលរដ្ឋម្ដងហើយម្ដងទៀត។

ពលរដ្ឋបានដាក់ពាក្យស្នើសុំវាស់វែងទៅកាន់ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរកសិកម្ម រួចរាល់ នៅតែរងចាំដំណឹងពីស្ថាប័នទាំងនោះ ចុះមកធ្វើការ បើមន្ត្រីពាក់ព័ន្ធសំរេចអារកាត់យកដីនេះអោយទៅក្រុមហ៊ុននោះ ពលរដ្ឋមិនអាចទទួលយកបានទេ ។

ប្រជាពលរដ្ឋបានផ្ដិតមេដៃស្នើសុំទៅឯកឧត្តម ដួង តារា (នាយកឧទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី)ដើម្បីសុំអន្តរាគមន៍ ជួយរកដំណោះស្រាយ ក្នុងករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន យូអុីហ្វា លីមីធីត រួចមកហើយដែរ! (នេះយោងតាមសម្តីរបស់ប្រជាពលរដ្ឋ)។

ហើយនៅក្នុងករណីនេះដែល ជនរងគ្រោះ មិនទាន់បានទទួល សំណងណាមួយនៅឡើយទេ។

ប្រជាពលរដ្ឋដែរជាជនរងគ្រោះស្នើសុំដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សូមមានចំណាត់ការក្នុងករណីរឿងនេះផង។

ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារខាងសារព័ត៌មានយើង និងរងចាំការបំភ្លឺគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
ទំនាក់ទំនងព័ត៌មាន:010840732,061881299

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ