ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សាលារៀននៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញ តាមស្ដង់ដារ SOP បន្ទាប់ពីផ្អាកជាង៧ខែកន្លងមក
Wed,15 September 2021 (Time 03:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 448នាក់)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញចំនួន ៣សាលាជាបន្តបន្ទាប់គ្នាក្នុងពេលតែមួយ ដែលជានិមិត្តរូបបើកឱ្យដំណើរការសាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញ គឺទី១-អញ្ជើញទៅវិទ្យាល័យស៊ីសុវត្ថិ, ទី២- វិទ្យាល័យចតុមុខ, និងទី៣-វិទ្យាល័យ ICS ក្នុងខណ្ឌដូនពេញ ។

ក្នុងឱកាសចុះពិនិត្យ និងបើកឱ្យដំណើរការរៀនជានិមិត្ដរូបនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សិស្សានុសិស្ស បើអត់មានប័ណ្ណចាក់វ៉ាក់សាំងទេ មិនអនុញ្ញាតឱ្យចូលរៀនឡើយ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល និងតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

ឯកឧត្តម បានបន្តថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញនៅថ្ងៃនេះ មានចំនួនសរុប ២២៧ទីតាំង (គ្រឹះស្ថានសាធារណៈ៦៨ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គ លិកអប់រំ បម្រើការងារចំនួន ១០ ៤៤៣នាក់ និងមានសិស្សានុសិស្ស ត្រូវចូលរៀនវិញចំនួន ១៣៩ ៥៧៨នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ