ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កីឡាការិនី Brittany Melirachana Soun ស្ម័គ្រចិត្តជួយក្រុមបាល់ ទះនារីឆ្នេរខ្សាច់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣
Thu,16 September 2021 (Time 04:56 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 110នាក់)

រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសថា កីឡាការិនី Brittany Melirachana Soun កើតលើទឹកដីសហរដ្ឋអាមេរិក ដែលមានឪពុកម្ដាយជា ជនជាតិខ្មែរ បានស្ម័គ្រចិត្តជួយក្រុមបាល់ ទះនារីឆ្នេរខ្សាច់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា កីឡាការិនីវ័យ១៦ឆ្នាំ និងមានកម្ពស់ ១,៨០ម៉ែត្ររូបនេះ គឺជាកីឡាការិនីក្រុមបាល់ទះក្នុងសាល នៅវិទ្យាល័យ និងបាល់ទះឆ្នេរ ខ្សាច់ ក្នុងក្លិប Kleos Beach Volleyball Club។ យុវតីរូបនេះធ្លាប់ឈ្នះពានរង្វាន់ចំនួន៤លើក ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដូចជាក្រុមបាល់ទះក្នុងសាល Varisity Campolindo High School, ក្រុមបាល់ទះឆ្នេរខ្សាច់ក្នុងក្រុម Kleos Beach Volleyball Club, Elite Development Program 1។ ស្នាដៃរបស់កីឡាការិនីកូនខ្មែរអាម៉េរិករូបនេះ ធ្លាប់ឈ្នះពាន រង្វាន់មួយចំនួនដូចជា 2021 Haft Moon Bay AVP U16 Beach Volleyball Tournament Finalist, 2019 California Interscholastic Federation Northern Regional Champion, Division 1, 2019 California State Champion Finalist, Divison 1 និង2019 Campolindo High School JV Coaches Award។

ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសបើកចំហរដល់កូនខ្មែរ ដែល រស់នៅក្រៅប្រទេសផ្សេងៗទៀត ដែលមានសមត្ថភាព អាចមកជួយដល់ក្រុមជម្រើស ជាតិកម្ពុជា មិនថាបាល់ទះក្នុងសាល ឬ បាល់ទះឆ្នេរខ្សាច់នោះទេ ដោយអាចស្ម័គ្រចិត្តចូលរួមប្រកួតប្រជែង សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា យោងតាមបញ្ជីប្រភេទកីឡាបឋម សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់បង្ហាញនូវប្រភេទកីឡាបាល់ទះនេះមានចំនួន ៤វិញ្ញាសា ក្នុងនោះមានវិញ្ញាសាបាល់ទះក្នុងសាល បុរស-នារី និងបាល់ទះឆ្នេរខ្សាច់ បុរស-នារី៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ