កម្លាំងចម្រុះដែលកំពុងឈរប្រចាំការនៅតាមគោលដៅចំនួន ៤៩ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តមណ្ឌលគិរី និងខេត្តព្រៃវែងបានទទួលទឹកបរិសុទ្ធកម្ពុជា ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយគោលដៅនីមួយៗទទួលបានចំនួន ១០ កេស ។នេះគឺផ្នែកមួយនៃការបរិច្ចាគប្រចាំខែជូនគោលដៅចំនួន ១៩៤ នៅទូទាំង ២៥ ខេត្តក្រុងដែលបានចាប់ផ្តើមកាលពីខែ មីនា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះដែលបានបម្រើប្រជាពលរដ្ឋទាំងយប់ថ្ងៃ ជាពិសេស ក្នុងស្ថានភាពលំបាកនៃការរាលដាលនៃជំងឺកូវីដ-១៩។ ក្រៅពីនេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈជាច្រើនម៉ឺនកេស ដល់មន្ទីរពេទ្យ ក្រសួង និងស្ថាប័នជាច្រើនផ្សេងទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ