ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កាស៊ីណូមានស្លាកយីហោ( ថប ដាយអឹមុិនកាសុីណូ)នៅច្រកព្រំដែនៅភ្នំដិន បើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងផ្សេងយ៉ាងពពាក់ពពូន
Mon,03 October 2022 (Time 12:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 209នាក់)

ខេត្តតាកែវ ÷យោងតាមប្រភពព័ត៌មានដែលបានបែកធ្លាយចេញពីរក្នុងកាសុីណូដ៏ធំមួយនៅច្រកព្រំដែនៅភ្នំដិន ក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់មានស្លាកយីហោ(ថបដាយអឹមុិនកាសុីណូ) ចេ ញមកក្រៅនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២បានឲ្យអង្គភាពយើងដឹងថាកាស៊ីណូខាងលើបានបើកលេងល្បែងជាច្រើនប្រភេទដោយគៀងគរពលរដ្ឋពីរទីជិតទីឆ្ងាយឲ្យចូលលេងដោយគ្មានញ ញើតសមត្ថកិច្ចក្នុងមូលដ្ឋាននោះឡើយដោយគេសង្ស័យថា ម្ចាស់ កាសុីណូ(ថបដាយអឹមុិនកាសុីណូ)បានដាក់ថ្នាំប៉ារ៉ាសេតតាម៉ុលឲ្យលេបជ្រុលទើបត្រជាក់ភ្នែកដេកលង់លក់ភ្លេចតួនាទីរបស់ខ្លួនមិនបានចុះត្រួតពិនិត្យមើលកាសុីណូខាងលើនិងរាយការណ៌ជូនថ្នាក់លើទើបបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអា ណាធិបតេយ្យបែបនេះ។ 


យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានមន្ត្រីធំៗក្នុងខេត្តតា កែវ ដែលរួមមានទាំងសមត្ថកិច្ចមួយចំនួនតូចកំពង់តែរក្សាភាពស្ងៀមស្ងាត់ផងដែរ​ ខណៈម្ចាស់កាស៊ីណូមានស្លាកយីហោ( ថប ដាយអឹមុិនកាសុីណូ)នៅច្រកព្រំដែនៅភ្នំដិន ក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ បើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងផ្សេងយ៉ាងពពាក់ពពូន ផ្ទុយពីច្បាស់អនុញ្ញាតសង្ស័យមានខ្នង បង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន សង្ស័យថាមា នការពាក់ព័ន្ធនិងផលប្រយោជន៍ពីរឈ្មោះ ភា ជាមេការ ល្បែង សុីសងជាច្រើនប្រភេទនៅក្នុងកាស៊ីណូច្រកភ្នំដិន ទើបនាំគ្នាសម្ងំដេកលក់មិនរវល់អើពើរត្រួតពិនិត្យមើលបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរជាច្រើននាក់ក្នុងមួយថ្ងៃៗចេញចូលវក់លេងនិងល្បែងតាមតែអំពើចិត្តមិនខ្វល់ខ្វាយទៅនិងសមត្ថកិច្ចនោះឡើយ។


ប្រជាពលរដ្ឋក៌ដូចជាប្តីឬប្រពន្ធដែលមិនអ្នកញៀននិងល្បែងដែលរស់នៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពគ្រួសារក៌ដូចជាបារម្មរណ៌ កើតមាននៅចោ លួចចោប្លន់ថ្ងៃណាមួយដែលផ្តើមចេញពីរកាសុីណូ ខាង លើនេះយ៉ាងណាមិញ ប្រជាពលរដ្ឋជាច្រើន នៅតែទទូចស្នើសុំដល់អាជ្ញា ធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានជាពិសេសនោះសូមណូមពរដល់ឯកឧត្តម អ៊ូច ភា ជាអភិបាលនៃគណៈអភិបាលខេត្ត តាកែវនឹងឧត្តមសេនីយ៍ទោ.ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវសូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រា បឬមានវិធានការណាមួយចំពោះទីតាំងល្បែងស៊ីសងបំពានច្បាប់ខាងលើនេះផងទាន ។


សូមបញ្ជាក់ថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សា វឿន អគ្គស្នងការនគរ បាលជាតិកាលកន្លងមកធ្លាប់ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីគ្រប់លំ ដាប់ថ្នាក់និងកម្លាំងមូលដ្ឋានដែលខ្លួនគ្រប់គ្រងត្រូវបង្ក្រាបរាល់បទល្មើស ល្បែងស៊ីគ្រប់ប្រភេទស្របតាមគោល នយោបាយ ភូមិ ឃំុមានសុវត្តិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តនោះ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ