ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល !
Tue,04 October 2022 (Time 07:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 221នាក់)

កាលពីពេលថ្មីៗនេះ តាមការបង្ហើបពីមន្ត្រីគយតូចតាចក្នុងខេត្តតាកែវ មួយចំនួនបានឲ្យដឹងថា លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ។

ប្រភពពីមន្រ្តីគយនោះបានឲ្យដឹងបន្តទៀតថា នៅតាមច្រកព្រំដែនជាច្រើនកន្លែងដូចជាច្រកភ្នំដិន ច្រកបាក់ដៃ និងច្រកត្រពាំងក្រសាំង ជាដើម ឈ្មួញនាំចូលទំនិញបង់ពន្ធត្រឹម ៣០ ទៅ ៤០ ភាគរយប៉ុណ្ណោះ ដោយសារមានការបើកដៃពីលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ដែលឃុបឃិតបើកដៃឲ្យប្រធានការិយាល័យគយតាមច្រកទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត ។

មិនតែប៉ុណ្ណោះដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ ទើបលោក ស៊ុន ឆាយឃុបឃិតជាមួយមេគយចល័តខេត្តតាកែវ ប្រព្រឹត្តអំពើពុករលួយបង្កើតកុងត្រូលជជុះយកលុយពីរឡានដឹកជំនិញគ្រប់ប្រភេទ ក្នុងមួយឡានមួយឡានចាប់ពី 6 ម៉ឺនឡើងទៅយ៉ាងគឃ្លើន។អំពើពុករលួយរបស់លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ គឺជារឿងមិនអាចបិទបាំងបានឡើយ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកផ្សេងៗទៀតយ៉ាងពេញបន្ទុក។

ជាក់ស្ដែងមកតាមសម្ដីរបស់អាជីវករដែលជាអ្នកដឹកទំនិញតាមរបស់ម៉ូតូកែច្នៃ ក៏ដូចជាឡានសាំយ៉ុងដឹកយ៉ាងសំពេញសំពោង បានប្រាប់អង្គភាពយើងថា ក្នុងមួយឡានរបស់គាត់ត្រូវបងជូនគយចល័ត្នក្បែររង្វង់មូលអូចំបក់តម្លៃក្នុងមួយឡាន ចាប់ពី 6 ម៉ឺនឡើងទៅបើច្រើនគិតតម្លៃផ្សេងទៀត។ជាពិសេសលោក ស៊ុន ឆាយ បានឃុបឃិតបើកដៃឲ្យលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះលើផ្លូវជាតិលេខ២ ដើម្បីប្រមូលលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្ត ។

បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ បើតាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តតាកែវ មួយចំនួនបានឲ្យដឹងថាលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ក៏ដូចជាលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ឃុបឃិតគ្នាគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញ អាជីវករនិងពលរដ្ឋតូចតាចដែលនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងក្រុងដូនកែវ ក្បែររង្វង់មូលអូរចំបក់។ ក៏ប៉ុន្តែលោក លាង ម៉ុង និងលោក ស៊ុន ឆាយ បែរជាបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ខេត្តតាកែវ យ៉ាងពេញបន្ទុក។ ទំនិញទាំងនោះមានដូចជាគ្រឿងសំណង់ច្រើនប្រភេទ ទំនិញចាប់ហួយ ផ្លែឈើបន្លែមានជាតិគីមី ព្រមទាំងប្រេងសាំងជាដើមធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

អំពើពុករលួយរបស់លោកលាង ម៉ុង មេគយចល័តខេត្តតាកែវ មានការឃុបឃិតជាប្រព័ន្ធជាពិសេសជាមួយមន្ត្រីគយនៅច្រកព្រំដែន និងជាមួយលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ តាមការអះអាងពីក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរងការគាបសង្កត់កាន់តែខ្លាំងពីក្រុមគយចល័ត បានឲ្យដឹងថា ទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយក៏ចៀសមិនផុតពីត្រូវបង់លុយឲ្យក្រុមគយចល័តរបស់លោក លាង ម៉ុង នោះទេដែលជាហេតុធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ផលចំណេញ។ ឈ្មួញនិងអាជីវករដែលនាំចូលទំនិញពីយួនតាមច្រកភ្នំដិននិងច្រករបៀងជាច្រើនទៀតបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមគយចល័តរបស់លោក លាង ម៉ុង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ រាល់ការបង់លុយរបស់ឈ្មួញអាជីវករនិងពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២គឺមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះឡើយ គឺយកលុយគ្រប់ចំនួនដាក់តែលើតុបរួចជាស្រេច។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ