ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ល្បែងស៊ីសង ប្រភេទបាញ់កាំជ្រួច នៅស្រុកអន្លង់វែង សង្ស័យជាឆ្នាំងបាយ របស់លោកហួត សុធី និងលោកប៉ែន កុសល
Tue,15 November 2022 (Time 06:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 177នាក់)

ឧត្តរមានជ័យ៖ល្បែងស៊ីសង ប្រភេទបាញ់កាំជ្រួច នៅជិតច្រកព្រំដែនជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ត្រូវបានបើកអោយលេងយ៉ាងរលូន ដោយអាជ្ញាធរ និងសមត្ថកិច្ចខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយលោកហួត សុធី ជាស្នងការខេត្តឧត្តរមានជ័យ និងលោកប៉ែន កុសល ជាចៅហ្វាយខេត្តឧត្តរមានជ័យ មិនទាន់ ចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសង ខាងលើនេះនោះឡើយ?ទំនងសង្ស័យជាឆ្នាំងបាយរបស់លោកហួត សុធី និងលោកប៉ែន កុសល ផងក៌មិនដឹង។

មហាជនបានលើកឡើងថា?ក្រុមអ្នកញៀនល្បែងស៊ីសងប្រភេទបាញ់កាំជ្រួច បានពពាក់ពពូនផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ប្រភេទបាញ់កាំជ្រួច យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយលោកហួត សុធី និងលោកប៉ែន កុសល បានរក្សាភាពស្ងៀមស្ងាត់ ទំនងសង្ស័យជាឆ្នាំងបាយ ឬត្រូវដងត្រូវផ្លែជាមួយនិងម្ចាស់បនល្បែងប្រភេទបាញ់កាំជ្រួច ខាងនេះ ដោយផ្ទើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែនទៀតផង។

សូមរំលឹកថា?កាលពីពេលកន្លងទៅថ្មីៗនេះសម្តេចតេជោហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់មួយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២  ដោយតម្រូវ ឲ្យអភិបាលរាជធានីខេត្ត ទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោថែមទាំងព្រមានដកតំណែង ចំពោះអាជ្ញាធរនិងសមត្ថកិច្ចណា ដែលធ្វើមិនដឹង មិនឮ មិនឃើញចំពោះបនល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមជម្រាបថា ល្បែងស៊ីសងប្រភេទបាញ់កាំជ្រួចខាងលើនេះ ត្រូវបានមហាជនបង្ហើបអោយដឹងថា? ក្រុមអ្នកញៀនល្បែង មកពីគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា  បានពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនញញើតនិងទណ្ឌ ពិសេសផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។

ទាក់ទងនិងករណីល្បែងស៊ីសងប្រភេទបាញ់កាំជ្រួចខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមានវិធានការណ៌ផ្លូវច្បាប់ ចំពោះម្ចាស់បនល្បែងអោយខាងតែបាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព (ពោល)អនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ