ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកគាត ហ៊ុល និងលោកសៅ សារឿន សង្ស័យត្រូវថ្នាំសណ្តំពីម្ចាស់បនល្បែង កាស៊ីណូអូរនាង អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន
Tue,22 November 2022 (Time 11:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

បន្ទាយមានជ័យ ៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ជាក់ស្តែងខណះនេះលោកគាត ហ៊ុល ចៅហ្វាងក្រុងប៉ោយប៉ែត និងលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត កំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនយ៉ាងបន្ទុក ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។


កាសុីណូ យីហោ អូរនាង ដែលមានទីតាំងនៅក្នុងនៅចំនុច  ភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងនោះក្នុងនាមលោកគាត ហ៊ុល និងលោកសៅ
សារឿន ដែលជាអាជ្ញាធរ និងសមត្ថកិច្ចទទួលបន្ទុក ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងអាណាចក្ររបស់ខ្លួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខថ្នាក់ដឹកនាំ បានចេញបទបញ្ជាក្តៅៗហុយ កាលពីពេលកន្លងទៅនេះ  ។

ប៉ុន្តែផ្ទុយទៅវិញលោកគាត ហ៊ុល និងលោកសៅ សារឿន បានរក្សាភាពស្ងៀមស្ងាត់ មិននាំគ្នាអនុវត្តន៌ តាមបទបញ្ជាដ៌ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន។ប្រភព បានឲ្យដឹងថា ម្ចាស់កាសុីណូយីហោ អូរនាង បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ ដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មការ គ្រប់គ្រង ល្បែង ពាណិជ្ជកម្ម កម្ពុជា(ពោល) គឺអនុវត្តន៌បតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ  ។

មហាជនបានលើកឡើងថា ករណីលោកគាត ហ៊ុល និងលោកសៅ សារឿន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាស៊ីណូ យីហោ អូរនាង សង្ស័យ លោកគាតហ៊ុល និងលោកសៅ សារឿន អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់កាស៊ីណូ យីហោ អូរនាង អស់ហើយមើលទៅទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ ដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មការ គ្រប់គ្រង ល្បែង ពាណិជ្ជកម្ម កម្ពុជា ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

ទាំងលោកគាត ហ៊ុល ចៅហ្វាយក្រុងប៉ោយប៉ែត និងលោកសៅ សា រឿន អធិការក្រុងប៉ោយប៉ែតពិសេសលោកសិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ មិនអាចសុំការបកស្រាយបំភ្លឺលំអិតបាននោះទេ?ដោយទូរស័ព្ទមិនមានអ្នកទទួល។ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តមនេ តសា វឿន អគ្គស្នងការនគរបាលជាតិ សូម
មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំកាស៊ីណូ អូរនាង ដែលមិនអនុវត្តន៌តាមគោលការណ៌ដែលចេញ ដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មការ គ្រប់គ្រង ល្បែង ពាណិជ្ជកម្ម កម្ពុជា ពិសេសសូមមានវិធានការ ចំពោះអាជ្ញាធរនិងសមត្ថកិច្វនៅក្នុងមូលដ្ឋាន ដែលកំពុងតែរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ