ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ដួង តារា នឹងនាំយកអំណោយមនុស្សធម៌កម្ពុជា-កូរ៉េទៅផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ!!!
Wed,23 November 2022 (Time 05:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 201នាក់)

វត្តមានលោកប្រធានាធិបតីកូរ៉េខាងត្បូងនិងភរិយានៅកម្ពុជាបានរឹតចំណងមិត្តភាពកម្ពុជា-កូរ៉េកាន់តែល្អរឹងមាំ

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ &៤១ កន្លងទៅដែល កម្ពុជាជាប្រធាន ប្រទេសយើងបានទទួលមេដឹកនាំជាច្រើន ដែលក្នុងនោះរួមទាំងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និង លោកជំទាវភរិយា Kim Keon-hee។

វត្តមានលោកជំទាវប្រធានាធិបតីនៅកម្ពុជា បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ដែលគ្រប់គ្នាសរសើរថាលោកជំទាវនៅវ័យក្មេងមានសម្រស់ស្អាត ទឹកមុខរួសរាយរាក់ទាក់ជាមួយមហាជនដែលគួរអោយគោរពស្រឡាញ់និងកោតសរសើរ។ ឯកឧត្តម ដួង តារា មានជំនឿថាទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋនៃប្រទេសទាំង២នឹងធ្វើអោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េកាន់តែរីកចម្រើនរឹងមាំទៅមុខ។

កម្ពុជាចង់ឃើញភាពសាមញ្ញ និងស្នាមញញឹប្រកបដោយគុណធម៌របស់លោកជំទាវបន្តកើតមាននៅលើទឹកដីកម្ពុជា។

នៅថ្ងៃអាទិត្យទី ២៧ ខែ វិច្ឆកា បន្ទាប់ពីឯកឧត្តម ដួង តារា វិលត្រឡប់ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ឯកឧត្តមនឹងយកអំណោយមនុស្សធម៍អំពើល្អនិងក្តីស្រឡាញ់កម្ពុជា-កូរ៉េទៅផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ នៅភូមិដីថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានលោក លឹម ភា ជាជនពិការដៃសង្ខាងជាអ្នកមើលថែសព្វថ្ងៃ។ អរគុណលោកជំទាវយ៉ាងជ្រាលជ្រៅ ដែលបានជួយឧបត្ថម្ភស្បៀងជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខ្វះខាត។

ទោះបីនៅទីណា កំពុងធ្វើអ្វី មានតួនាទីជាអ្វី គឺយើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លាទាំងអស់គ្នាដោយគ្មានការរើសអើង។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ