ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់លោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធបិតីប្រទេសកូរ៉េខាងត្បូង ចែកជូនប្រជាពលរដ្ឋខ្វះខាត
Wed,30 November 2022 (Time 03:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 240នាក់)

ភ្នំពេញ៖ ដោយមានទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-កូរ៉េ និងដោយមានទំនាក់ទំនងល្អរបស់ឯកឧត្តម ដួង តារា ជាមួយប្រជាជនកូរ៉េ ដោយ ឃើញពីសកម្មភាពល្អៗជាច្រើនរបស់ឯកឧត្តម ដួង តារា បានធ្វើឲ្យលោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង ចង់ជួយប្រទេសកម្ពុជា និងជួយប្រជាជនកម្ពុជាដែលមានជីវភាពខ្វះខាត។

កម្មវិធីចែកអំណោយសប្បុរសនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ដួង តារា និងលោក Seung Heon Bank តំណាងម្ចាស់ជំនួយកូរ៉េ ,លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ,លោកឧកញ៉ា សោម សុខរ៉ាឌី,បងប្អូនសប្បុរសជន រួមជាមួយក្រុមការងារស្ម័គ្រចិត្តឯកឧត្តម ដួង តារា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោក ហាំង ម៉េង  អភិបាលស្រុកត្រពាំងប្រាសាទ មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឌី រ៉ាដូ ជាអភិបាលរងខេត្ត និងជាតំណាងអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ដួង តារា ជាលើកទី៥ដែលពាំនាំនូវអំណោយសប្បុរសមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទនេះ។ មិនតែប៉ុណ្ណាះដូចជាពេលនេះទៀតសោតឯកឧត្តមបាននាំយកនូវអំណោយសប្បុរសរបស់លោកជំទាវទី១ របស់ប្រធានាធិបតីកូរ៉េខាងត្បូងមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ។

ឯកឧត្តម ដួង តារា ក៏មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះផងដែរថាលោកពិតជាសប្បាយរីករាយខ្លាំងនៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋចេះសាមគ្គីគ្នារស់នៅទីនេះ ដែលមានលោក លឹម ភា ជាជនពិការដៃទាំងពីរដែលបានបរិច្ចាគដីឲ្យពួកគាត់សម្រាប់រស់នៅ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ Kim Keon Yee ជាជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yoel ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ឯកឧត្តមក៏បានមានមតិផ្ដាំផ្ញើចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណារក្សាឲ្យបាននូវគុណតម្លៃនៃការរស់នៅ ជៀសឱ្យបាននូវរាល់វិវាទដូចជាអំពើហិង្សាក្នុងគ្រួសារ ទង្វើអសន្តិសុខផ្សេងៗ រួមទាំងថ្នាំញៀនផងដែរ និងផ្តាំផ្ញើរទៅប្រជាពលរដ្ឋកុំធ្វើសកម្មភាពកាប់ទន្ទ្រានដីរបស់រដ្ឋ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលបោះឆ្នោតក្នុងពេលខាងមុខបន្តទៀត។ មានសន្តិភាពទើបពួកយើងមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។ សូមចូលរួមស្រឡាញ់អាណិតប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាពតែមួយ។

តំណាងសប្បុរសជនកូរ៉េលោក Seung Heon Back (ហៅ jonh) ក៏បានមានមតិសំណេះសំណាលផងដែរថា លោកពិតជាមានមោទនភាពណាស់ដែលបានមកប្រទេសកម្ពុជានាពេលនេះ។ លោកក៏ដូចជាប្រជាជនកូរ៉េពិតជាស្រលាញ់ប្រទេសកម្ពុជា ហើយលោកបានមកទីនេះដោយសារលោកបានឃើញនូវអំពើល្អរបស់ឯកឧត្តម ដួង ដារា  ដែលបានធ្វើនាពេលកន្លងមក។ កត្តានៃទង្វើល្អទាំងអស់នេះហើយដែលញ៉ាំងឲ្យប្រជាជនកូរ៉េក៏ដូចជាសប្បុរសជនកូរ៉េ កាន់តែកត់សម្គាល់និងយកចិត្តទុកដាក់ខ្លាំងមកលើប្រទេសកម្ពុជា និង ជាការបង្កើតទំនាក់ទំនងល្អកាន់ខ្លាំងរបស់កម្ពុជា-កូរ៉េ។

លោក Oknha Kiran Reddy ដែលជាសប្បុរសជនឥណ្ឌា តែលោកបានចូលជាសញ្ជាតិកម្ពុជាហើយ ក៏បានមានមតិមិនខុសគ្នាជាមួយនឹងលោក Seung Heon Bank ប៉ុន្មានដែរ ដែលលោកបានបញ្ជាក់ថាលោកពិតជាពេញចិត្ត និងគាំទ្រនូវទង្វើល្អរបស់ឯកឧត្តម ដួង តារា ។ លោកនឹងព្យាយាមខិតខំរកអ្នកវិនិយោគដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ក្រោយពីមានវត្តមានលោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺលោកជំទាវ និងស្វាមីមានការសប្បាយចិត្ត ពេញចិត្តចំពោះប្រទេសកម្ពុជា និងចង់ជួយនូវអ្វីមួយដើម្បីកម្ពុជា និងប្រជាជនកម្ពុជា។

ក្រោយពីចប់កម្មវិធីវិធីចែកអំណោយជូនប្រជាពលរដ្ឋ ចាស់ជរា ជនពិការ សត្ត្រីមានផ្ទៃពោះ និង មន្ត្រីរាជការ រួច ឯកឧត្តម ដួង តារា និង  Seung Heon Back (ហៅ jonh) រួមទាំងគណៈអធិបតីទាំងអស់បានអញ្ជើញពិនិត្យការដ្ឋាន និងគម្រោងដែលនឹងរៀបចំ កសាង៖
១.គម្រោងការិយាល័យអានសម្រាប់កុមារ
២.គម្រោងបណ្ណាល័យអានសៀវភៅសម្រាប់កុមារ
៣.គម្រោងមណ្ឌលសុខភាព
៤.គម្រោងជីកស្រះចិញ្ជឹមត្រី និងរោងបន្លែសហគមន៍

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ